តាមរយៈទំព័រហ្វេបុករបស់ គណបក្សប្រជាជនកម្ពុជា Cambodian People’s Partyបានបង្ហោះព័ត៌មាននៅថ្ងៃទី២៤ ខែឩសភា ឆ្នាំ ២០២២ ដោយមានខ្លឹមសារដើមទាំងស្រុងដូចតទៅ៖
លោកស្រី ហ៊ុន ចាន់ថុល កូនស្រីលោក ហ៊ុន សាន ត្រូវជាក្មួយស្រីបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ
បានឧបត្ថម្ភម៉ូតូមួយគ្រឿងម៉ាក Scopy និងថវិកាចំនួន ២០០ដុល្លាររ ដល់យុវជនម្នាក់់ដែលជិះកង់ចូលរួមដង្ហែក្បួនរបស់គណបក្សប្រជាជនកម្ពុជា
ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្ឫក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ យុវជនរូបនេះ មានឈ្មោះ វឿន តុលា បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិបឹងសាលាង សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ។
យុរជនរូបនេះមានបងប្អូន ១០នាក់ ឪពុកបានទទួលមរណភាព ចំណែកម្តាយ ដើរស៊ីឈ្នួលលាងចាន និងបោកគក់ខោអាវឲ្យគេ។ រូបថតរបស់យុវជនរូបនេះ
ត្រូវបានគេចាប់អារម្មណ៍ និងយកទៅបង្ហោះចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន
ប្រធានគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ការចូលរួមរបស់យុវជនគឺប្រកបដោយឆន្ទៈ និងភាពស្មោះសរ្ម័គ្រចំពោះគណបក្សប្រជាជនកម្ពុជា៕