មួយរយៈពេលកន្លងមកនេះអ្នកប្រើប្រាស់បណ្ដាញយូធូបនិងហ្វេបុកផ្ទុះការចាប់អារម្មណ៍ជាខ្លាំងទៅលើវីដេអូរបស់នារីម្នាក់់ដែលនាងតែងតែថតវីដេអូហូបអ្វីប្លែកៗបង្ហោះទៅក្នុងឆាណែលយូធូបរបស់នាង ដើម្បីស្វែងរកកម្រៃពីវា។
ដោយឡែកអ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ទៅលើនាងខ្លាំងរហូតដល់ថ្នាក់សារព័ត៌មានបរទេសមួយចំនួនយកទៅចុះផ្សាយផងដែរនោះគឺការហូបស្បែ`កជើងជ្រលក់ជាមួយនិងអំបិលម្ទេស ខាំហូបមើលទៅពិតជាទំនងខ្លាំងណាស់ទាស់តែស៊ីមិនកើត។
សម្រាប់ការធ្វើវីដេអូប្លែកៗរបស់នារីខាងលើនេះគឺដើម្បីទាក់ទាញអ្នកមើលឱ្យចូលទៅទស្សនាវីដេអូរបស់នាង ហើយនាងនិងអាចរកប្រាក់បានពីវា បើទោះបីជាយូធូបនៅក្នុងស្រុកខ្មែរបើកឱ្យមើលហ្រ្វីគ្មានចំណូលចូលមួយរៀលក៏ដោយ
តែនាងអាចរកប្រាក់បានពីអ្នកទស្សនានៅក្រៅស្រុក ទោះបិទadsស្រុកខ្មែរក៏គ្មានបញ្ហាដែរឱ្យតែមានអ្នកមើលនៅក្រៅប្រទេស ព្រោះcpmនៅក្រៅប្រទេសគឺខ្ពស់ៗណាស់មើលបានលុយច្រើនមិនមែនសេរីកាកៗដូចcpmនៅស្រុកខ្មែរនោះទេ
ចឹងទោះយូធូបបិទadsនៅស្រុកក៏មិនជាអ្វីដែរឱ្យតែមានអ្នកមើលនៅក្រៅស្រុក ដូច្នេះទើបនារីម្នាក់់នេះខិតខំបង្កើតវីដេអូប្លែកៗដើម្បីទាក់ទាញអ្នកមើលក្រៅស្រុកឱ្យច្រើនចូលមើលវីដេអូនាង នោះវីដេអូលើយូធូបរបស់នាងនិងរកលុយបានកាន់តែច្រើន។
ក្នុងនោះបើយើងងាកក្រឡេកទៅមើល ថៅកែ PY Mart ដែលបានផ្ដល់បទសំភាសន៍ជាមួយនិងសារព័ត៌មានតារាញ៉ូសិ៍គាត់បាននិយាយចំៗដោយ
ចាត់ទុកស្រ្តីហូបស្បែ`កជើងដូចក្មេងញៀនថ្នាំ និងបានរៀបរាប់នៅការបញ្ជាក់របស់លោកជាច្រើនទៀត។ដូច្នេះចង់ដឹងច្បាស់ប្រិយមិត្តអ្នកអានអាចទស្សនាវីដេអូដែលនៅខាងក្រោមនេះ៖