តាមរយៈគណនីបណ្ដាញសង្គមហ្វេបុករបស់កំពូលតារាចម្រៀង លោក ណុប បាយ៉ារិទ្ធបានបង្ហោះសារនៅល្ងាចថ្ងៃទី៣០ ខែឩសភា ឆ្នាំ ២០២២ ដោយលោកបានរៀបរាប់បកស្រាយយ៉ាងដូច្នេះថា
មានមនុស្សជាច្រើនបានគិតថា ការប្រឡងចម្រៀងប្រសិនបើបេក្ខជនណាហ៊ានយកបទចម្រៀងរបស់ខ្ញុំទៅច្រៀងច្បាស់ជាធ្លា`ក់ ភាគរយធ្លា`ក់ច្រើនជាងជាប់ my songs is killer song គាត់តែងនិយាយថា
បទចម្រៀងរបស់ខ្ញុំស្តាប់ស្រួល តែច្រៀងពិបាក ។ តែសម្រប់ខ្ញុំផ្ទាល់ខ្ញុំគិតថា បទចម្រៀងរបស់ខ្ញុំមិនពិបាកហួសពីសមត្ថភាពរបស់អ្នកដែលចេះច្រៀងដែរ ប្រសិនបើសមត្ថភាពពិតប្រាកដ្តមានការប្រុងប្រយ័ត្ន
មិនមើលស្រាលលើបទចម្រៀងគាត់ប្រាកដក្តអាចច្រៀងបានយ៉ាងល្អ ជាក់ស្តែងដូចជាប្អូនប្រុសនី រតនា កាលពីពេលដែលគាត់ប្រឡងចម្រៀងកម្មវិធីCambodian idolគាត់ច្រៀងបទរបស់ខ្ញុំ
«ស្រលាញ់អូនមិនខ្វល់ពីអារម្មណ៍អ្នកដទៃ» គាតច្រលងបានយ៉ាងពីរោះ ហើយល្អថែមទៀត គាត់នៅតែបន្តរដំណើរទៅមុខដោយជោគជ័យ នោះហើយដែលបង្ហាញថាគាត់មានសមត្ថភាពគ្រប់គ្រាន់
អាចច្តៀងបានគ្រប់បទចម្រៀងរបស់អ្នកចម្រៀងផ្សេងៗ និងអាចច្រៀងបានគ្រប់ទំរង់នៃបទចម្រៀង ។ ដូច្នេះមិនស្ថិតនៅត្រង់ថាច្រៀងបទរបស់អ្នកចម្រៀងណាទេ
ឱ្យតែដឹងច្បាស់ថាបទនោះសក្តិសមនិងសំឡេងរបស់យើងឬអត់ លើសពីសមត្ថភាពពេកឬអត់ បើគិតថាអាចធ្វើបាន ប្រឹងប្រែងបន្ថែមច្បាស់ជាអាចធ្វើបានយ៉ាងល្អ ៕