កាលពីរាត្រីយប់ថ្ងៃអាទិត្យទី២៩ ខែឩសភា ឆ្នាំ ២០២២នាពេលកន្លងទៅនេះកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៤បានឈានចូលមកដល់វគ្គ Judge Audition សប្ដាហ៍ទី០៤ហើយ។
ដោយនៅក្នុងសប្ដាហ៍ទី០៤នេះមហាជនចាប់អារម្មណ៍ខ្លាំងទៅលើបេក្ខជនម្នាក់់ឈ្មោះ ស៊ឹម ចន្ទពន្ឮ អាយុ ២៩ ឆ្នាំ មកពីខេត្តតាកែវដែលជាគ្រូពេ`ទ្យ
ដោយសារតែគាត់មានរូបរាងសង្ហាខ្លាំង មិនត្រឹមតែសង្ហាប៉ុណ្ណោះទេ ថែមទាំងមានចំណេះដឹងខ្ពស់បានទៅរៀនដល់ប្រទេសវៀតណាមនិងចេះភាសាវៀតណាមនិងអង់គ្លេសផងដែរ។
បើយើងងាកក្រឡេកទៅមើលប្រវត្តិរបស់យុវជនរូបនេះមុននិងចូលប្រឡងនៅក្នុងកម្មវិធីCambodian Idol រដូវកាលទី ៤នេះ គាត់ធ្លាប់បានចូលប្រឡងកម្មវិធីThe Voice នៅឯ ប្រទេសវៀតណាមកាលពីឆ្នាំ២០១៨
ដោយលើកយកបទចម្រៀងវៀតណាមមកធ្វើការបកស្រាយដើម្បីប្រឡងប្រជែង នៅពេលនោះcoachពីរនាក់បានចុចកណ្ដឹងដណ្ដើមគ្នាយករូបលោកធ្វើជាកូនក្រុមថែមទៀតផង។
លុះពេលគាត់មកប្រឡង Cambodian Idol រដូវកាលទី ៤ក៏បានទាក់ចិត្តគណៈកម្មការផ្ដល់យេសឱ្យគាត់អាចទៅវគ្គបន្តទៀត
បានដោយសារតែគាត់មានសមត្ថភាពច្រៀងពីរោះនិងរូបរាងសង្ហាខ្លាំង។ដូច្នេះចង់ជ្រាបឱ្យកាន់តែច្បាស់ប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖