កាលពីរាត្រីយប់ថ្ងៃអាទិត្យទី២៩ ខែឩសភា ឆ្នាំ ២០២២នាពេលកន្លងទៅនេះកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៤បានឈានចូលមកដល់វគ្គ Judge Audition សប្ដាហ៍ទី០៤ហើយ។
ដោយនៅក្នុងសប្ដាហ៍ទី០៤នេះមហាជនចាប់អារម្មណ៍ខ្លាំងទៅលើបេក្ខជនម្នាក់់់ឈ្មោះ ស៊ឹម ចន្ទពន្ឮ អាយុ ២៩ ឆ្នាំ មកពីខេត្តតាកែវដែលជាគ្រូពេ`ទ្យ
ដោយសារតែគាត់មានរូបរាងសង្ហាខ្លាំង មិនត្រឹមតែសង្ហាប៉ុណ្ណោះទេ ថែមទាំងមានចំណេះដឹងខ្ពស់បានទៅរៀនដល់ប្រទេសវៀតណាមនិងចេះភាសាវៀតណាមនិងអង់គ្លេសផងដែរ។
បើយើងងាកក្រឡេកទៅមើលប្រវត្តិរបស់យុវជនរូបនេះមុននិងចូលប្រឡងនៅក្នុងកម្មវិធីCambodian Idol រដូវកាលទី ៤នេះ គាត់ធ្លាប់បានចូលប្រឡងកម្មវិធីThe Voice នៅឯ ប្រទេសវៀតណាមកាលពីឆ្នាំ២០១៨
ដោយលើកយកបទចម្រៀងវៀតណាមមកធ្វើការបកស្រាយដើម្បីប្រឡងប្រជែង នៅពេលនោះcoachពីរនាក់បានចុចកណ្ដឹងដណ្ដើមគ្នាយករូបលោកធ្វើជាកូនក្រុមថែមទៀតផង។
លុះពេលគាត់មកប្រឡង Cambodian Idol រដូវកាលទី ៤ក៏បានទាក់ចិត្តគណៈកម្មការផ្ដល់យេសឱ្យគាត់អាចទៅវគ្គបន្តទៀត បានដោយសារតែគាត់មានសមត្ថភាពច្រៀងពីរោះនិងរូបរាងសង្ហាខ្លាំង។
ជាពិសេសនោះយើងបានដឹងបន្ថែមទៀតថាលោកគ្រូពេ`ទ្យសង្ហាខាងលើធ្លាប់លេចមុខសម្ដែងនៅក្នុងMVនៃបទរាំតោងរបស់កញ្ញាយូរី។ហើយសម្រាប់ទំនាក់ទំនងរវាងលោកគ្រូពេ`ទ្យរូបស្រស់ខាងលើជាមួយនិងកញ្ញាយូរីគឺពួកគេទាំងពីរនាក់គឺជាមិត្តភក្ក័ជិតស្និទ្ធិជាមួយគ្នា។
ដោយកញ្ញាយូរីធ្លាប់ជូនពរខួបកំណើតឱ្យលោកគ្រូពេ`ទ្យស្អាតខាងលើដោយពោលពាក្យបែបនេះថា “រីករាយថ្ងៃកំណើត ពួកម៉ាក សម្លាញ់ Sim Chan Ponloue ជូនពរឱ្យ ក្ដីស្រមៃក្លាយជាការពិតណា”។
តោះកុំឲ្យចាំយូរ សូមមើលរូបភាពស្អាតៗ ខាងក្រោមនេះ ទំាងអស់គ្នា រវាង លោក ស៊ឹម ចន្ទពន្ឮ និង កញ្ញា សេន យូរី ទំាងអស់គ្នា ៖