Menu
Kamsantoday
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កំសាន្ត
Kamsantoday

លេង TikTok កំសាន្តអារម្មណ៍ រហូតក្លាយជាតារាល្បីៗ បានការងារច្រើន រកលុយបានរាប់ម៉ឺនដុល្លារ

Posted on June 1, 2022June 1, 2022

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តពិជាបានស្គាល់រួចមកហើយបើនិយាយពីតារា Tik Tok ល្បីចំនួន៦នាក់ ដែលមានអ្នក Follows ចំនួនរាប់លាននាក់

ធ្វើអោយពួកគេមានកម្លាំងចិត្តបង្កើតវីដេអូថ្មីៗ ដើម្បីអោយអ្នកតាមដានចូលទស្សនាកំសាន្តអារម្មណ៍ពេលអផ្សុក ឬ ពេលសម្រាកពីការងារ ។

ប៉ុន្តែគេបង្កើតវីដេអូថ្មីៗនេះហើយ ទទួលបានផលប្រយោជន៍ពីការលេងកម្មវិធីមួយនេះ រហូតទទួលបានការចាប់អារម្មណ៍ មានម្ចាស់ផលិតផលជាច្រើនទាក់ទងពួកគេជួយផ្សាយឲ្យទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ ដោយមានយុវវ័យជាច្រើន ទទួលបានឱកាសការងារច្រើនជាបន្តបន្ទាប់ ស្របពេលគណនីTikTokរបស់ពួកគេ

មានមហាជនស្គាល់ និងចូលចិត្តច្រើន ទើបធ្វើឲ្យបណ្ដាក្រុមហ៊ុនមួយចំនួនទាក់ទងផ្ដល់ការងារជូនយ៉ាងដូច្នេះ។

ក្រៅពីថតផ្សាយផលិតផល គេក៏ឃើញមានបុគ្គលមួយចំនួន បានវិវត្តន៍ខ្លួនក្លាយជាតារាសម្ដែង ព្រមទាំងបានសម្ដែងក្នុងខ្សែភាពយន្តច្រើន និងទទួលបានតំណែងជាតួឯកថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ទោះផ្ដើមពីការលេងTikTok តែបុគ្គលប៉ុន្មានរូបបានផ្លាសប្ដូរវាសនាខ្លួនឯង ក្លាយជាបុគ្គលល្បី មានការងារច្រើននោះមានដូចជា៖

១៖ ម៉ាក់ ល័ក្ខ

ចាប់ផ្ដើមពីអ្នករាំ ហើយលេងTikTokធម្មតា ប៉ុន្តែ ម៉ាក់ល័ក្ខ អាចផ្លាស់ប្ដូរខ្លួនឯងបានយ៉ាងលឿន ខណៈមានមហាជន និងយុវវ័យជាច្រើនចូលចិត្ត។

ហើយបច្ចុប្បន្ន គេឃើញនាងទទួលបានការងារច្រើនជាបន្តបន្ទាប់ ម្យ៉ាងនាងក៏ទទួលបានឱកាសក្លាយជា BAជាច្រើនទៀតផង។

២៖ អ្នកនាង សុខ លីន

ផ្ដើមពីអ្នកផាត់មុខធម្មតា តែក្រោយពេលលេង TikTok មានអ្នកស្គាល់ច្រើនអ្នកនាង សុខ លីន បានវិវត្តន៍ខ្លួនក្លាយជាតារាសម្ដែង ហើយគេឃើញនាងបង្ហាញមុខក្នុងខ្សែភាពយន្តច្រើនជាបន្តបន្ទាប់ផងដែរ។

៣៖ កញ្ញា សេក កញ្ចនា

តារាស្រីវ័យក្មេងកញ្ញា សេក កញ្ចនា ត្រូវបានគេស្គាល់តាមរយៈTikTok ដែលចូលចិត្តសម្ដែង រាំបែបកំប្លុកកំប្លែង ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបច្ចុប្បន្ននាងក៏ទទួលបានការងារច្រើនផងដែរ។

៤៖ កញ្ញា លីអ៊ីន

តារាវ័យក្មេង លីអ៊ីន បច្ចុប្បន្នទទួលបានការចាប់អារម្មណ៍ខ្លាំងលើសមត្ថភាព និងរូបសម្រស់ស្ងាតបែបឃ្យូតៗ ហើយចំណុចចាប់ផ្ដើមធ្វើឲ្យមហាជនស្គាល់ក៏ដោយសារការលេងTikTok។

៥៖ លោក ផាត់តា ភូ

ច្រើនឆ្នាំមកហើយដែលតារាប្រុសលោក ផាត់តា ភូ បានបង្ហាញខ្លួនក្នុងវិស័យសិល្បៈ តាមរយៈការសម្ដែងរឿងផ្សេងៗ ដោយចំណុចចាប់ផ្ដើមធ្វើឲ្យមហាជនស្គាល់ក៏ដោយសារការលេងTikTok មិនខុសពីតារាខាងលើឡើយ។

៦៖ លោក ផាន់ រុង

លោក ផាន់ រុង បច្ចុប្បន្នលោកតែងតែបង្កើយវីដេអូ និងចេញបទចម្រៀងថ្មីៗ ដើម្បីបំពេញតាមតម្រូវការហ្វេន

ហើយគណនីលោកផ្ទាល់មានអ្នកចូលទៅ Like និងSubcribeច្រើនគួរនឹកស្មានមិនដល់ ខណៈដែលទើបតែបង្ហាញមុខលើបណ្ដាញសង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

©2022 Kamsantoday