បេក្ខជនម្នាក់ ធ្លាប់បរាជ័យក្នុងការប្រឡងចំនួន៥ដងរួចមកហើយ តែមិនចុះចាញ់ឡើយ ក៏សម្រេច
មកប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤។ តែគួរឲ្យស្ដាយរូបគេ បានត្រឹមបង្ហូរទឹកភ្នែក ក្រោយបរាជ័យម្ដងទៀត។
បេក្ខជនរូបនោះមានឈ្មោះ ទុំ សុវត្ថិ អាយុ២៦ឆ្នាំ មកពីខេត្តស្ទឹងត្រែ ធ្វើការផ្នែកOrderនៅភោជនីយដ្ឋាន
បានបង្ហាញវត្តមានក្នុងកម្មវិធីCambodian Idolរដូវកាលទី៤ វគ្គ Judge Audition សប្តាហ៍ទី៤ ដោយលើកយកចម្រៀងមួយបទ
មានចំណងជើងថា «ស្រឡាញ់ស្ទើរលេប» ជាសំនៀងដើមរបស់លោក ណុប បាយ៉ារិទ្ធ មកធ្វើការបកស្រាយ។
ស្របពេលកំពុងផ្ទុះការវែកញែក និងមតិរិះគន់ជាច្រើនពីមហាជនអ្នកគាំទ្របែបនេះ គេក៏បានឃើញ គណៈកម្មការ លោក ណុប ប៉ាយារិទ្ធ
ក៏បានបង្ហោះសារធ្វើការបកស្រាយចំពោះមតិរិះគន់ជុំវិញរឿងនេះ ក្រោយបានឃើញមានមតិជាច្រើនបានលើកឡើងចំៗចំពោះលោកជាគណៈកម្មការ
និងជាម្ចាស់បទចម្រៀង ដែលបេក្ខភាព ទុំ រដ្ឋា បានយកមកបកស្រាយ ដែលបានចោទលោកថាមិនឱ្យជាប់ ព្រោះតែលោកជាម្ចាស់បទខ្លាចគេល្បីជាង។
ក្នុងនោះ លោក ណុប ប៉ាយារិទ្ធ បានបង្ហោះវីដេអូខណៈដែលបេក្ខភាព ទុំ រដ្ឋា បានបង្ហាញសមត្ថភាព
និងលោកបានបញ្ចេញមតិសរសើរ ព្រមទាំងបានឆ្លើយ Yes ដើម្បីបង្ហាញជូនមហាជនមួយចំនួនដែលបានលើកឡើងចំពោះលោកបែបនោះឱ្យបានដឹងថា មិនដូចអ្វីដែលពួកគេគិតឡើយ។
សារនោះ លោក ណុប ប៉ាយារិទ្ធ បានសរសេររៀបរាប់ថា ៖ «នេះជាចម្លើយលទ្ធផលរបស់ខ្ញុំជូនទៅប្អូន ទុំ រដ្ឋា ហៅសុវត្តិ
សូមបងប្អូនដែលនិយាយថា ខ្ញុំជាម្ចាស់បទខ្លាចគេល្បីជាង មិនឱ្យ yes គេច្រៀងពីរោះហើយ ម្ចាស់បទនៅឱ្យ No ទៀត មេត្តាស្តាប់ចម្លើយរបស់ខ្ញុំម្តងទៀត ដោយការគោរព»៕
ដោយឡែក គណនីហ្វេសប៊ុក មួយបានទម្លាយ ឆាត របស់ លោក ណុប ប៉ាយារិទ្ធ រៀបរាប់ រឿងរ៉ាង
មួយចំនួនទាក់ទងនឹងកម្មវីដេអូប្រឡង ចម្រៀងលំដាប់ ពិភពលោក ប្រៀបធៀប ទៅនឹងកម្មវិធីប្រឡង ធម្មតានៅក្នុងប្រទេសយើង ។
សូមទស្សនាវីដេអូខាងក្រោម៖