តារាហ្វេសប៊ុកលក់ផលិតផលគ្រឿងសំអាង ដែលទទួលបានប្រជាប្រិយខ្លាំង ក្នុងបណ្ដាញសង្គមអ្នកនាង ចោម ច័ន្ទ
ដែលជានារីមានភាពល្បីល្បាញក្នុង ហ្វេសប៊ុកដោយសារតែ ការបញ្ចេញភាពស៊ិចស៊ី និងមុខមាត់ដ៏ស្អាតប្លែក
ថ្មីៗនេះមានថត វីដេអូប្លែកៗ រហូតដល់មានអ្នកគាំទ្រខ្លាំង ដែលមានវគ្គនីមួយៗ នាងដើរតួ ជា ឡាំយ៉ង ។
អ្នកនាង ចោមច័ន្ទ ក៏បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងជីវិតស្នេហាដ៏ស្អិតរមួតរបស់នាង រវាងនឹងបុរស ជនជាតិមកពីឌូបៃ ដ៏សង្ហាមួយរូប។
នាពេលកន្លងទៅ ចោមច័ន្ទ បានធ្វើដំណើរកម្សាន្តជាលើកទីពីរកាន់ឌូបៃ ដោយត្រលប់មកវិញក៏នាំសង្សាមកជាមួយផងដែរ។
ក្នុងនោះផងដែរ បន្ទាប់ពីត្រលប់មកពីឌូបៃជាមួយគ្នា ចោមច័ន្ទ ក៏បានបង្ហាញភាពផ្អែមល្ហែមនៅលើទឹកដីកម្ពុជាភ្លេត
ក្នុងនោះនាងថែមទាំងបាននាំសង្សាជាបុរសជនជាតិនៅ ទៅលេងនៅឯខេត្តសៀមរាបមើលប្រាសាទអង្គរ
ហើយមានអ្នកគាំទ្ររបស់នាងសុំថត ក្នុងនោះដែរនាងបានបង្ហោះរូបជាច្រើនសន្លឹកកៀកកើយស្និតស្នាលជាមួយមិត្តប្រុស មើលទៅពិតជាស្អាតសមគ្នាខ្លាំង ។
តោះទស្សនារូបភាព របស់ ចោម ច័ន្ទ និង មិត្តប្រុសនាង ដូចខាងក្រោម