ប្រិយមិត្តច្បាស់ជ្រាបហើយ ថ្មីៗនេះ បេក្ខជនម្នាក់ ធ្លាប់បរាជ័យក្នុងការប្រឡងចំនួន ៤ ដងរួចមកហើយ តែមិនចុះចាញ់ឡើយ ក៏សម្រេច
មកប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤។ តែគួរឲ្យស្ដាយរូបគេ បានត្រឹមបង្ហូរទឹកភ្នែក ក្រោយបរាជ័យម្ដងទៀត។
បេក្ខជនរូបនោះមានឈ្មោះ ទុំ សុវត្ថិ អាយុ២៦ឆ្នាំ មកពីខេត្តស្ទឹងត្រែ ធ្វើការផ្នែកOrderនៅភោជនីយដ្ឋាន
បានបង្ហាញវត្តមានក្នុងកម្មវិធីCambodian Idolរដូវកាលទី៤ វគ្គ Judge Audition សប្តាហ៍ទី៤
ដោយលើកយកចម្រៀងមួយបទ មានចំណងជើងថា «ស្រឡាញ់ស្ទើរលេប» ជាសំនៀងដើមរបស់លោក ណុប បាយ៉ារិទ្ធ មកធ្វើការបកស្រាយ។
ដោយឡែកនៅយប់ថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២២ ដែរ តាមការសម្ភាសន៍របស់ សារព័ត៌មាន តារាញ៉ូ ជាមួយ បេក្ខជន ទុំ សុវត្ថិ
បានទម្លាយប្រវត្តិ កំសត់របស់លោក បានប្រឡងចម្រៀងនេះជាច្រៀនលើកមកហើយ តែបរាជ័យរហូត ។
តាមវីដេអូនេះដែរ មាន លោក អគ្គនាយកHBF បានសម្ភាសន៍ផ្ទាល់ជាមួយសារព័ត៌មានតារាញ៉ូ លោកបាននាំថវិកាមួយចំនួន ឧបត្តម្ភដល់ ទុំ សុវត្តិ នឹងបើកហាងរកស៊ីជូនទៀតទៀតផង ។
តោះចង់ជ្រាបច្បាស់សូមទស្សនាវីដេអូដូចខាងក្រោម៖