ភ្នំពេញ៖ ជាការពិតណាស់ បើទោះបីជា បច្ចុប្បន្ន អតីត Freshie Girl ចំណាត់ថ្នាក់លខ២ ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា
មិនសូវលេចមុខក្នុងរង្វង់សិល្បៈក៏ពិតមែន ប៉ុន្តែចំពោះជីវិតរស់នៅប្រចាំថ្ងៃរបស់ស្រីស្រស់រូបនេះ ហាក់មានការចាប់អារម្មណ៍ច្រើន
ពីបណ្ដាអ្នកលេងបណ្ដាញសង្គម ដោយសារតែ នាងមានរូបរាង សម្ផស្សស្រស់ស្អាតហាយសូ មិនចាញ់តារាឯទៀតប៉ុន្មានទេ។
មួយរយៈចុងក្រោយនេះ តារាស្រី ហ្វីយ៉ាតា ក៏ត្រូវបានហ្វេនៗតាមដាន និងចាប់អារម្មណ៍ទៅលើទំនាក់ទំនងស្នេហាថ្មីរបស់នាង តែម្ដង។
យ៉ាងណាមិញ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ ហ្វីយ៉ា បានធ្វើការ surprise ដល់អ្នកគាំទ្រជាច្រើន
ក្រោយពីបានបង្ហាញរូបភាពប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គម ខណៈពេលដែលតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់ប្រពៃណី យ៉ាងស្រស់ស្អាត ។
មិនទាន់អស់ នាថ្ងៃដដែលផងនេះ តារាស្រីរូបនេះ បានបង្ហោះវីដេអូមួយ ថែមទាំងបានសរសេរអក្សរនៅលើវីដេអូនោះទៀតថា៖
“ខ្ញុំចង់ភ្ជាប់ពាក្យខ្ញុំមានសង្សារភ្ជាប់ពាក្យជាមួយ ចុះអ្នកអត់សង្សារគេភ្ជាប់ពាក្យជាមួយអី?” ។
បន្ថែមទៀតនោះ នាងក៏បានចែករំលែករូបភាពគូស្នេហ៍របស់ខ្លួន ព្រមទាំងបានសរសរសាថាជា Pre wedding day របស់អ្នកទាំងពីរផងដែរ ៕