ថ្មីៗនេះតារាស្រី កញ្ញា ឈិន ម៉ានិច្ច ដែលបានឡើងបកស្រាយបទចម្រៀងមួយបទដែលមានចំណងជើងថា «ស្រលាញ់អូនម្ដងទៀតបានទេ»
ដោយអំឡុងពេលបកស្រាយអត្ថន័យបទចម្រៀងតារាស្រីរូបនេះ យំហូរទឹកភ្នែក នៅលើឆាក ធ្វើអោយមហាជន
ក៏ដូចអ្នកគាំទ្រ នាង ថា ប្រហែលបទចម្រៀងមួយបទនេះ ត្រូវនឹងសាច់រឿងជីវិតពិត ទើបទប់ទឹកភ្នែកមិនជាប់ ។
រំលងបាន ប៉ុន្មានថ្ងៃ ក្រោយពីនាង សម្រក់ទឹកភ្នែកលើឆាករួមមក ស្រាប់តែឈិន ម៉ានិច្ច
បានទិញរថយន្តយ៉ាងទំនើបម៉ាក Jeep ដែលត្រូវបានគេដឹងថាមានតម្លៃប្រមាណជិត ៨ ម៉ឺនដុល្លារឯណោះ។
ដោយឡែកមកមើលរថយន្តស៊េរីទំនើបរបស់ ឈិន ម៉ានិច្ច បានប្រើប្រាស់ស្លាកលេខជាឈ្មោះរបស់ខ្លួនដែរ។
ជាមួយនឹងសមាជិកថ្មីនេះ ឈិន ម៉ានិច្ច ក៏បានយកឲ្យលោកឪពុកស្រោចទឹកសុំក្តីសុខផងដែរ។
ហាក់មោទនភាពជាមួយកូនស្រីឪពុកតារាចម្រៀងរូបនេះបាននិយាយថា « ជូនពរកូនថ្ងៃសុក្រ សុខសប្បាយ ជោគជ័យ សំណាងល្អ ឡានថ្មី
អ្វីដែលកូនប៉ងបានសម្រេចហើយ (បងធំក្នុងគ្រួសារ )បើកូនចង់បានអីគឺមិនដែលឲ្យពុកម៉ែពិបាកទេ តាំងតែពីតូចពូកែសន្សំលុយ»។
ឆ្លើយតបនឹងការលើកឡើងរបស់ឪពុក ឈិន ម៉ានិច្ច ថា« បងធំក្នុងគ្រួសារត្រូវតែធ្វើគំរូល្អអញ្ចឹងហើយ ។ អរគុណប៉ា»។
ការឡើងស៊េរីរថយន្តទំនើបរបស់ ឈិន ម៉ានិច្ច ក៏ទទួលបានការអបអរ និងជូនពរពីសំណាក់មិត្តភក្តិ និហ្វេនៗជាច្រើន។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ឈិ ម៉ានិច្ច កាន់តែមានជីវភាពធូរធារដោយនាងមានលទ្ធភាពទិញផ្ទះនៅបុរីវិមានភ្នំពេញ និងបានធ្វើផ្ទះឲ្យអ្នកមានគុណនៅស្រុកកំណើតថែមទៀត៕