ថ្មីៗនេះ បេក្ខជនម្នាក់ ធ្លាប់បរាជ័យក្នុងការប្រឡងចំនួន 5 ដងរួចមកហើយ តែមិនចុះចាញ់ឡើយ ក៏សម្រេច
មកប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤។ តែគួរឲ្យស្ដាយរូបគេ បានត្រឹមបង្ហូរទឹកភ្នែក ក្រោយបរាជ័យម្ដងទៀត។
បេក្ខជនរូបនោះមានឈ្មោះ ទុំ សុវត្ថិ អាយុ២៦ឆ្នាំ មកពីខេត្តស្ទឹងត្រែ ធ្វើការផ្នែកOrderនៅភោជនីយដ្ឋាន
បានបង្ហាញវត្តមានក្នុងកម្មវិធីCambodian Idolរដូវកាលទី៤ វគ្គ Judge Audition សប្តាហ៍ទី៤ ដោយលើកយកចម្រៀងមួយបទ
មានចំណងជើងថា «ស្រឡាញ់ស្ទើរលេប» ជាសំនៀងដើមរបស់លោក ណុប បាយ៉ារិទ្ធ មកធ្វើការបកស្រាយ។
ក្រោយពីធ្លាក់នៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idol រួចមក ទុំ សុវត្ថិ ធ្វើអោយមហាជនស្គាល់លោក
តាមរយៈវីដេអូដែលលោក ប្រឡង មិនជាប់ ព្រោះតែគណៈកម្មការ ឆន សុវណ្ណរាជ អោយលទ្ធផលចុងក្រោយ No មិនបានបន្តទៅវគ្គបន្តាប់ទៀត។
ទុំ សុវត្ថិ មានឱកាសច្រើន មានអ្នកគាំទ្រច្រើន ពិសេស ក្រុមហ៊ុនធំ Huawei Mobile បានអញ្ជើញលោក ទៅច្រៀង នៅថ្ងៃ ១០ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ។
នេះបើយោងតាមគណនីហ្វេសប៊ុក លោក ទុំ សុវត្ថិ បានបង្ហោះកាលពីយប់នាថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២២ បានបង្ហោះថា៖
កុំភ្លេចជួបជាមួយខ្ញុំបាទ!ទុំ សុវត្ថិ អតីតបេក្ខភាព Cambodia idol នៅថ្ងៃទី១០ មិថុនា នេះ នៅក្នុងកម្មវិធីជំនួបកំរាលព្រំក្រហម
សម្ពោធទូរស័ព្ទ NOVA Y70 របស់ក្រុមហ៊ុន HAUWEI នៅផ្សារទំនើប ចាប់ពីម៉ោង ៥រសៀល តទៅ Samai Quare (ជិតផ្សារTKទួលគោក)។
អរគុណពុកម៉ែបងប្អូន សម្រាប់ការគាំទ្រ🙏🙏🙏😘💪