តារាសម្ដែងវ័យក្មេងកញ្ញា ហ្វាហ្វា ថ្មីៗនេះស្រាប់តែធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍គ្រប់គ្នាពិសេសប្រុសៗតែម្តង
ខណ:រូបភាពសិចស៊ីជាច្រើនសន្លឹកត្រូវបានទម្លាយលើបណ្តាញសង្គមសាធារណ:។
តារាស្រីរូបនេះកំពុងកសាងកេរ្តិ៍ឈ្មោះលើវិស័យសិល្បៈនាពេលបច្ចុប្បន្នកញ្ញា ហ្វាហ្វាក៏ជាតារាសម្ដែងវ័យក្មេងមួយរូបមានភាពល្បីល្បាញ
ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រផងដែរ គ្រប់ភាពយន្តរបស់នាងគឺមិនដែលរំលងពីចក្ខុទស្សនិកជននោះទេ។
ហ្វាហ្វា បានសាងចំណងស្នេហ៍ជាមួយតារាចម្រៀងនាយចឺម ក្នុងអំឡុង ឆ្នាំ២០១៩ តែក្រោយមក ចំណងស្នេហ៍ ពួកគេបែកបាក់។
បន្ទាប់ពីបែកបាក់ស្នេហាជាមួយនាយ ចឺម គេសង្កេតឃើញថា អូនហា កាន់តែស្រស់ស្អាត ហើយសិចស៊ីទៀត ដោយជារឿយៗតែង បង្ហាញរាងដ៏ស្រឡូនគួរឲ្យស្រឡាញ់លើបណ្ដាញសង្គម។
ចំណុចនេះ មើលទៅ ហាក់កំពុងបង្ហាញថា នាងហាក់មិនបានខូចចិត្តនឹងរឿងរ៉ាវស្នេហា នោះឡើយ។
បន្ថែមលើនេះ កាលពីពេលថ្មីៗនេះ, អូនហ្វាហ្វា ធ្លាប់បានសារភាពថា មានអ្នកស្អំបេះដូងហើយ ហើយត្រៀមបង្ហាញមុខជាសាធារណៈនៅក្នុងពេលឆាប់ៗទៀតផង។
នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនវិញ អូនហ្វាហ្វា ធ្លាប់បង្ហាញការប្ដេជ្ញាថា «ប្រថុយមួយក្តារទៀត បើគេបោ,កយើង ចាំយើងរៀនផឹក»
ក្រោយការប្រកាសបែបនេះនោះ ទីបំផុតអ្នកស្អំបេះដូងរបស់អូនហ្វាហ្វា ត្រូវបាននាងបើកបង្ហាញឲ្យស្គាល់មុខហើយ
ដោយឃើញថា មិនត្រឹមតែមានរូបរាងខ្ពស់ស្រឡះស្រស់សង្ហាប៉ុណ្ណោះទេ ថែមទាំងមានមុខរបរជាទាហាននៅសហរដ្ឋអាមេរិកទៀតផង។
បុរសៗមិនតិចទេបានសម្តែងការខកចិត្តក្រោយពីដឹងថា តារាសម្តែងដែលនិយមសម្ញែងដើមទ្រូងធំទ្រលុកទ្រលន់ ហ្វា ហ្វា
មានអ្នកស្អំបេះដូងក្រោយបែកពីតារាចម្រៀង នាយចឺម ជាពិសេសគូស្នេហ៍របស់នាងក៏មានតួនាទីការងារច្បាស់លាស់នៅទីនោះដែរ។
ជាក់ស្ដែងថ្មីៗនេះ គូស្នេហ៍របស់ ហ្វា ហ្វា បានបញ្ជាក់ថា លោកមិនមែនជាអ្នកលក់ស្បែកជើងទេលោកគឺជានាយទាហានម្នាក់។
ទោះបីរស់នៅឆ្ងាយគ្នា ប៉ុន្តែមើលទៅចំណងស្នេហ៍របស់ ហ្វា ហ្វា ហាក់មិនមានអ្វីជាឧបសគ្គឡើយ
ដោយអ្នកទាំងពីរតែងសួរសុខទុក្ខគ្នាទៅវិញទៅតាមរយៈប្រព័ន្ធអេឡិចត្រូនិក មិនតែប៉ុណ្ណោះគូស្នេហ៍ ហ្វា ហ្វា ថែមទាំងហៅនាងប្រពន្ធពេញមាត់ថែមទៀត៕