ជាការពិតណាស់ មហាជននិយមតាមដានជីវិតឯកជនរបស់ក្រុមគ្រួសារតារាពហុជំនាញ អ្នកនាង ខាត់ សុឃីម
ប្រាកដជាជ្រាបច្បាស់មកហើយដែរ បើគិតមកដល់ពេលនេះពេលជាង ២០ ឆ្នាំ ហើយ ដែលក្រុមគ្រួសារត្រកូល ខាត់ បានឈរជើងលើវិថីសិល្បៈ។
បើទោះជាលោកឪពុក គឺលោកតា លាវ ខាត់ បានលាចាកលោកក៏ពិតមែន តែអ្នកនាង ខាត់ សុឃីម និង បងប្អូនទាំង ៨ នាក់ទៀត នៅតែបន្តបោះជំហានលើអាជីពជាអ្នកចម្រៀង តន្ត្រីករ ផ្នែករបាំបុរាណដូចដើម។
១. អ្នកនាង ខាត់ សុឃីម
ក្នុងនាមជាកូនច្បងនៃត្រកូល ខាត់ អ្នកនាង ខាត់ សុឃីម មិនត្រឹមតែជួយជ្រោមជ្រែង មើលថែប្អូនប្រុសស្រីជំនួសឪពុកម្តាយនោះទេ
តែសូម្បីតែការងារលើវិថីសិល្បៈ និង ការរកស៊ីក៏អ្នកនាងបានណែនាំជួយដល់ប្អូនៗគ្រប់គ្នាដែរ។ សព្វថ្ងៃប្អូនៗស្រីបង្កើតរបស់អ្នកនាង ខាត់ សុឃីម សុទ្ធសឹងតែជាដៃគូជំនួញនៃក្រុមហ៊ុនរបស់អ្នកនាង។
២. អ្នកនាង ខាត់ ស្រីវង
៣. កញ្ញា ខាត់ ណាចា
កូនស្រីពៅនៃត្រកូល ខាត់ កញ្ញា ខាត់ ណាចា បើទោះជាមិនសូវបង្ហាញវត្តមាននៅក្នុងវិស័យសិល្បៈបុរាណនាដូចកាលពីនៅតូច
ប៉ុន្តែកូនស្រីទី ៩ នៃត្រកូល ខាត់ កញ្ញា ខាត់ ណាចា ក៏ជាថៅកែសាឡន ព្រមទាំងជាដៃគូលក់នាំចូលផ្តាច់មុខរបស់អ្នកនាង ខាត់ សុឃីម ដូចបងស្រីខាងលើដែរ៕
កូនស្រីទី ៥ នៃត្រកូល ខាត់ អ្នកនាង ខាត់ ស្រីវង បើទោះជាចាកឆ្ងាយពីសិល្បៈ ទៅរស់នៅឯអាមេរិកជាមួយស្វាមីក៏ពិតមែន
ប៉ុន្តែអ្នកនាងក៏កំពុងតែរកស៊ីលក់ផលិតផលនាំចូលផ្តាច់មុខរបស់អ្នកនាង ខាត់ សុឃីម នៅឯទីនោះដូចគ្នា។