ថ្មីៗនេះតាមគណនីហ្វេសប៊ុ បុរសជាប្តីតាមទាន់ប្រពន្ធលួចណាត់ជួបប្រុសថ្មី ត្រូវបានបុរសជាប្តី អះអាងថា
បានកើតឡើង កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ប៉ុន្តែរឿងរ៉ាវទើបនឹងបែក ធ្លាយ កាលពីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២
បន្ទាប់ពីបុរសជាប្តី បានយកវីដេអូតាមទាន់ប្រពន្ធណាត់ជួបប្រុសថ្មីនោះ មកបង្ហោះចែកចាយលើបណ្តាញសង្គម។
ភាគីបុរសជាប្តី មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានឈ្មោះ វណ្ណៈ ជាជាងថតរូប។ ចំណែកស្ត្រីជាប្រពន្ធ
ក៏មិនស្គាល់អត្តសញ្ញាណដូចគ្នា គ្រាន់តែដឹងថា ឈ្មោះ ស្រីលីន មុខរបរសម្អាងការ។ ប្តីប្រពន្ធទាំងពីរ សព្វថ្ងៃរស់នៅរាជធានីភ្នំពេញ
និងមានកូនប្រុសស្រីតូចៗចំនួន ២នាក់ ក្នុងបន្ទុក។ រីឯបុរសជាជនទី៣ ក៏មិនស្គាល់អត្តសញ្ញាណដូចគ្នា។
នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ បុរសជាប្តី បានបង្ហោះក្នុងគណនីហ្វេសប៊ុក របស់ខ្លួន នូវរូបថតចំនួន ៣សន្លឹក ក្នុងនោះ មាន ១សន្លឹក
ជារូបថតអាពាហ៍ពិពាហ៍របស់ខ្លួន ១សន្លឹក ជារូបថតជុំប្រពន្ធកូន (៤នាក់) និង ១សន្លឹកទៀត បង្ហាញពីគណនីហ្វេសប៊ុកស្ត្រីជាប្រពន្ធ
ព្រមទាំងមានវីដេអូឃ្លីប ១ផងដែរ ដែលមានរយៈពេលប្រមាណជាង ៤នាទី បង្ហាញពីសកម្មភាពដែលខ្លួនជាប្តី តាមទាន់ស្ត្រីជាប្រពន្ធ កំពុងស៊ីចុកជាមួយប្រុសថ្មី នៅខ្ចូសមួយកន្លែង តែ២នាក់។
ជាមួយនេះ បុរសជាប្តី បានសរសេររៀបរាប់ថា “ការហើយ ៤ទៅ៥ឆ្នាំ នឹកស្មានមិនដល់ថា វណ្ណៈស្រីលីន សម្អាងការ ជាប្រពន្ធរបស់ខ្ញុំ ណាត់ជួបប្រុសនៅអង្គរបុរី ប្រាប់ខ្ញុំថាទៅធ្វើម៉ូតូ
ហូបបាយពីផ្ទះ ក៏ទៅតែម្តង ក៏ចៃដន្យអីខ្ញុំដាក់ GPS ទូរស័ព្ទប្រពន្ធខ្ញុំ ខ្ញុំខលទៅ ក៏មិនលើក ហើយចុចបិទទៀត ដល់ពេលខ្ញុំទៅឃើញ ហួសចិត្ត គាត់និយាយយ៉ាងឡូយ មើលវីដេអូហ្នឹងទៅដឹងហើយ។
(បាយផ្ទះមិនឆ្ងាញ់ដូចបាយហាងទេ) វីដេអូចាប់បាន ២៣/០៥/២០២២ និយាយរួមទៅ ខ្ញុំធ្វើអីក៏ខុសដែរ…”។
តាមរយៈវីដេអូឃ្លីប រយៈពេលជាង ៤នាទី ដែលបុរសជាប្តីខាងលើ បានបង្ហោះ គេឃើញ បុរសជាប្តី បានថតវីដេអូតាមទូរស័ព្ទ រួចដើរចូលសំដៅទៅដល់ខ្ចូសលេខ៩
ដែលមានប្រពន្ធរបស់ខ្លួនកំពុងអង្គុយផឹកស៊ី និងចុចទូរស័ព្ទនៅម្ខាងតុ ក្បែរមនុស្សប្រុសម្នាក់ដែលកំពុងអង្គុយផឹកស៊ី និងចុចទូរស័ព្ទដូចគ្នា។
តោះទស្សនាវីដេអូដូចខាងក្រោម៖