សូមរំលឹកថាកាលពីម្សិលមិញនា ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២២ គ្រប់គ្នា សម្តែងក្តី ភ្ញាក់ផ្អើលយ៉ាងខ្លាំង
ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ក្រោយទទួលដំណឹងថា តារាសម្ដែង គង់ ម៉ូនីកា បាត់ទៅហើយ ទំាងនៅក្មេងវ័យ និងស្រស់ស្អាត។
ស្ថិតក្នុងពេល ដ៏សែនសោកស្តាយនេះ តារាសម្តែង សាវិន ហ្វីលីព បានពោលពាក្យ ទំាងស្រណោះស្រណោកបំផុត
លាយឡំពាក្យសោកស្តាយ ថា “តារាសម្ដែង គង់ ម៉ូនីកា បានស្លាប់ដោយជំងឺគាំងបេះដូងមុននេះបន្តិច ។
កញ្ញាជាតួឯកស្រី ក្នុងMV ដ៏ល្បីគឺបទ ជូនអូនទ្បើងផ្លូវហាយវេ របស់ផលិតកម្ម Galaxy Navatra សូមប្អូនស្រីបានទៅដល់ទីស្ងប់សុខ RIP …”។
ក្រោយពេលបានដឹងដំណឹងថា គង់ ម៉ូនីកា បានទទួលមរណ ភាព ក៏បានធ្វើឲ្យមហាជន ជាច្រើន អាណិត និងចូលរួមសោកស្តាយជាខ្លាំង បន្ទាប់ពីបានដឹង។
មូលហេតុដែលបណ្តាលឲ្យតារាស្រីរូបនេះ ទទួលមរណ ភាព ដោយសារជំ ងឺ បេះ ដូង និងជំ ងឺ ក្រ ពះ ។ នេះបើតាមការឲ្យដឹងពីមិត្តភក្តិរបស់ កញ្ញា គង់ ម៉ូនីកា។
ដោយឡែកក្រោយពេលទទួលមរណ ភាព ក៏បានឃើញអ្នកម្តាយរបស់គង់ ម៉ូនីកា បានបង្ហាញអារម្មណ៍ក្តុកក្តួល ជាខ្លាំង
ដោយម្តាយ គង់ ម៉ូនីកា បានបង្ហោះសារថា “ទេីបចេញពីពេ ទ្យបានពីថ្ងៃលូវកូ នទៅចោ ល ម្ដាយហេីយកេីតជាតិណាណាសូមអោយកេីតជាកូនរបស់ម៉ែគ្រប់ជាតិ”៕