តារាស្រី បូរមី ក្នុងកញ្ចក់ទូរទស្សន៍ក្នុងពេលកន្លងមក លើកម្មវិធីFreshy Winnerជាមួយនឹងរូបរាងស្រស់ស្អាត
មុខមាត់ដូចកូនកាត់ និងស្បែកភ្លឺម៉ត់រលោងមិនចាញ់តុក្កតា តារាស្រីរូបនេះ កាន់តែទទួលសន្ទុះគាំទ្រខ្លាំងឡើងៗ។
ស្រាប់តែថ្មីៗនេះ នាង បាន Live រៀបរាប់ជីវិតពិត នាង ពិត អភព្វខ្លាំង មហាជនដែលធ្លាប់បានស្គាល់រូបនាង
និងហ្វេនៗ ផ្ទុះការអាណិតអាសូរជាខ្លាំង ក្រោយរូបនាងទម្លាយ ពីក្តីឈឺចាប់យំគគ្រូកក្នុងការLiveលើគណនីហ្វេសប៊ុករបស់ខ្លួន ស្ទើរគាំង ព្រោះតែម្តាយបង្កើត។
តាមវីដេអូនេះហើយបាននិយាយច្បាស់ថា ម្តាយខ្លួនវក់នឹងការលេងល្បែង នៅកាស៊ីណូ យកលុយពីផ្ទះទាំងពាន់ៗ ម៉ឺនៗដុល្លារទៅបាត់
សុំអង្វរម្តាយម្តងហើយម្តងទៀតថា ការលេងល្បែងមិនចម្រើនទេ តែម្តាយមិនព្រមស្តាប់ មិនព្រមឈប់
រហូតដល់ពេលនេះ សូម្បីតែផ្ទះបង់រំលោះកំពុងរស់នៅ ក៏បានបាត់បង់ ព្រោះតែម្តាយ
នៅតែថ្ងៃរើឥវ៉ាន់ ដើររកបន្ទប់ជួលវិញ មិនតែប៉ុណ្ណោះ ខ្លួនសព្វថ្ងៃក៏មានជំងឺខ្សោយបេះដូងទៀត៕