ក្រោយពេលសម្រាលបានកូនប្រុសដ៏គួរឲ្យខ្នាញ់ម្នាក់ទាំងមិនបានចូលរោងការរួចមក ឌុច លីដា ចាប់ផ្តើមបង្ហាញមុខជាថ្មីក្នុងការងារសិល្បៈ។
តារាស្រីរូបនេះនៅមិនទាន់សម្រេចចិត្តចូលរោងការតាមទំនៀមទម្លាប់ប្រពៃណីនៅឡើយខណៈនាងលើកឡើងថាប្រពៃណីពិតជាសំខាន់ ខណៈដែលសុភមង្គលគឺពិតជាចាំបាច់។
ក្រោយពីមានគ្រួសារ មានមហាជនជាច្រើននៅតែមានមន្ទិល ឆ្ងល់ថា ហេតុអ្វី តារាស្រីរូបនេះ មិនព្រមបញ្ចេញមុខស្វាមីខ្លួន ឲ្យបានញឹកញាប់ មិនតែប៉ុណ្ណោះ ស្នេហារបស់អ្នកទាំងពីរ ទោះមានកូនហើយក្តី តែមើលទៅ មិនដូចនឹងតារាផ្សេងទៀត
ដែលនិយមបង្ហាញរូបភាព ផ្អែមល្អែម កៀកកើយគ្នា ទាល់តែសោះ បែបផែនជាស្នេហាស្ងប់ស្ងាត់។ មិនតែប៉ុណ្ណោះ ក៏មានមហាជនជាច្រើនមានចម្ងល់ផងដែរ
ថាក្រោយពីបាត់មួយរយៈ នាងក៏ត្រលប់មកវិញ ក៏មានកូនប្រុស និងស្វាមី ដោយមិនបានឃើញអ្នកនាង ប្រារព្ធពិធីអាពាហ៍ពិពាហ៍សោះឡើយខណៈដែលខ្លួនក៏ជាតារាសម្ដែងដ៏ល្បីម្នាក់។
ក្នុងនោះបន្ទាប់ពី មហាជនកើតមានចម្ងល់យ៉ាងដូច្នេះ ឌុច លីដា ក៏បានបញ្ជាក់ថា ដោយសារតែពេលនោះជារដូវកាលកូវីដ នាងក៏បានរៀបចំកម្មវិធីតិចតួច
ហើយក៏មានគម្រោងចង់រៀបការពេលដែលកូនធំ ប៉ុន្តែដោយសារតែគិតថា អ្នកនាងនិងស្វាមីបានចុះអេតាស៊ីវិលរួចទៅហើយ ក៏មិនចង់រវល់ច្រើនក៏មិនបានគិតគូរឿងរៀបការអីទៀតដែរ៕