អ្នកនាង ចោម ច័ន្ទ ដែលជានារីមានភាពល្បីល្បាញក្នុង ហ្វេសប៊ុកដោយសារតែ ការបញ្ចេញភាពស៊ិចស៊ី និងមុខមាត់ដ៏ស្អាតប្លែក ថ្មីៗនេះមានថត វីដេអូប្លែកៗ រហូតដល់មានអ្នកគាំទ្រខ្លាំង ដែលមានវគ្គនីមួយៗ នាងដើរតួ ជា ឡាំយ៉ង ។
អ្នកនាង ចោមច័ន្ទ ក៏បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងជីវិតស្នេហាដ៏ស្អិតរមួតរបស់នាង រវាងនឹងបុរស ជនជាតិមកពីឌូបៃ ដ៏សង្ហាមួយរូប។
នាពេលកន្លងទៅ ចោមច័ន្ទ បានធ្វើដំណើរកម្សាន្តជាលើកទីពីរកាន់ឌូបៃ ដោយត្រលប់មកវិញក៏នាំសង្សាមកជាមួយផងដែរ។
ក្នុងនោះផងដែរ បន្ទាប់ពីត្រលប់មកពីឌូបៃជាមួយគ្នា ចោមច័ន្ទ ក៏បានបង្ហាញភាពផ្អែមល្ហែមនៅលើទឹកដីកម្ពុជាភ្លេត ក្នុងនោះនាងថែមទាំងបាននាំសង្សាជាបុរសជនជាតិនៅ ទៅលេងនៅឯខេត្តសៀមរាបមើលប្រាសាទអង្គរ ។
កាលពីថ្ងៃទី ៤ ខែមីថុនា ឆ្នាំ២០២២ នេះ ចោមច័ន្ទ ធ្វើអោយអ្នកគាំទ្រ នាង ភ្ញាក់ព្រឺត ឃើញ បុរសសង្ហា ឌូបៃ ដឹកដៃកូនក្រមុំ គឺ ចោមច័ន្ទ តែងខ្លួនយ៉ាង ស្រស់ស្អាត ថតរូប Pre-wedding ។
ដោយឡែក្នុងវីដេអូ ចោមច័ន្ទកំពុង lIVE នាងបានរៀបរាប់រឿងរ៉ាវជាច្រើន ទាក់ទងនឹង មហាមិត្តដែលជា អនាគតប្តីនាង ក្នុងវីដេអូនោះនាងបានទម្លាយរឿង ចង់មាន កូន មុនរៀបការ ដើម្បីជាចំណង អាពាហ៍ពិពាហ៍ សំរាប់គូជីវិត ។