អ្នកនាង សឿ សុធារ៉ា ឃើញថា មួយរយៈចុងកក្រោយនេះនាងតែងតែបង្ហោះរូបភាពតែម្នាក់ឯង ព្រមជាមួយសារនិយាយពីរឿងខួចចិត្តស្ទើរតែគ្រប់ពេល។
ឆ្នាំនេះជាឆ្នាំស៊យខ្លាំងហើយ សម្រាប់តារាសម្តែងស្រីសាច់ចាំ អ្នកនាង សឿ សុធារ៉ា អស់ពីបញ្ហាមួយចូលបញ្ហាមួយ មិនចេះចប់ទាល់តែសោះ
រឿងលុយតុនទីន សូម្បីតែវង់សិល្បៈខ្មែរ ក៏គេរករឿងដែរ ថែមទាំងប៉ុន្មានរយៈទៅ នាងក៏បានប្រកាសបែកបាក់ជាមួយស្វាមីទៀត។
ជាមួយគ្នានេះ បើមើលទៅតាមសកម្មភាពនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់តារាស្រីរូបនេះវិញគឺហាក់ស្ងប់ស្ងាត់តែម្ដង
គឺថាអ្នកនាងមិនដែលបញ្ចេញរូបភាពថ្មីៗ ឬក៏មានសកម្មភាពប្រចាំថ្ងៃអ្វីឲ្យបងប្អូនក៏ដូចជាហ្វេនគាំទ្ររូបនាងបានឃើញនោះឡើយ។
ទន្ទឹមនឹងនេះ សឿ សុធារ៉ា ក៏បានចេញមកង្ហោះសារឲ្យមួយឃ្លាបែបនេះថា៖
ជំរាបសូរបងប្អូនទាំងអស់គ្នា សូមUnfriend ខ្ញុំភ្លាមទៅ កុំអោយខាតហ្វេនក្នុងហ្វេសបុករបស់បងប្អូន គ្មានហេតុផលអីដែលខ្ញុំត្រូវUnfriend បងប្អូនទេ.
ខ្ញុំឈប់លេងហ្វេសបុកហើយដូចច្នេះសូមបងប្អូនUnfriend ខ្ញុំ. កុំអោយខាតហ្វេន Unfriendខ្ញុំភ្លាមទៅ ចាំខ្ញុំលេងវិញ ខ្ញុំAdd friend ទៅបងប្អូនវិញ (សុំទោសបងប្អូនGood bye)