នរណាៗក៏ស្គាល់ដែរ លោក ជឿន ប៊ុនចក់ ដែលមនុស្សម្នា ភាគច្រើន ស្គាល់លោក ក្នុងឈ្មោះថា Admin ជីងចក់ ជាអ្នកអត្ថាធិប្បាយការប្រកួតកីឡា ល្បីឈ្មោះមួយ ក្នុងបណ្តាញសង្គម ជាងនេះទៅទៀត រូបលោក តែងគេចាប់អារម្មណ៍ខ្លាំង ជាមួយនឹង ជីវិតប្រៀបនឹងអភិជនផងដែរ។
កាលពីកន្លងទៅ ពូ ចក់ ធ្វើអោយអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍ខ្លាំង ទៅលើក្រុមគ្រួសារលោក ជាច្រើនថ្ងៃ ។ ជាក់ស្តែង បច្ចុប្បន្នលោក កំពុងសាងក្តី សុខ និងសុភមង្គលជាមួយគ្រួសារដ៏តូចមួយរបស់ខ្លួន ព្រមទំាងនាំគ្នាដើរលំហែកាយតាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅពិតជាមានក្តីសុខខ្លាំងណាស់។
ដោយឡែកថ្មីៗ ពូចក់ ភ្ញាក់ព្រឺតឃើញបុរសម្នាក់ មុខមាត់ស្រដៀង លោក ខណៈពេលកំពុង Live និយាយរឿងបាល់ទាត់ លោកក៏បានលើកយកបុរសម្នាក់ ដែលបានធ្វើត្រាប់ខ្លួន មើលទៅទាក់ភ្នែក និងដូចខ្លាំងណាស់។
ពូចក់ និយាយថា «ទឹកមុខសាហាវណាស់ សំខាន់ធ្វើត្រាប់តាមពូហើយ ទឹកមុខសាហាវជាងពូ ម្ចាស់ដើមទៀត អូយអេមណាស់ ពូពេញចិត្តស្តូកមួយ clip ហ្នឹង ឥឡូវពូ ផ្ញើទៅកាន់អាប្អូន ដែលធ្វើវីដេអូហ្នឹង ចាំជួយទាក់ទងមកពូ ពូឧបត្ថម្ភ ពូជូនជាទឹកចិត្តសម្រាប់ពូ ពូជូន 20 ម៉ឺនរៀល»។
ដោយឡែកនៅថ្ងៃទី៩ ខែមិថុនានេះ Adminជីងចក់ បានចេញវីដេអូមួយទៀតនៅលើបណ្ដាញសង្គមទីកតុក ដោយបញ្ជាក់ថា ដំបូងឡើយខ្លួនថាឲ្យ២០ម៉ឺនទេ ដល់ពេលភរិយារបស់ខ្លួនមើលហើយ ក៏សម្រេចថែមលុយចំនួន៦០ម៉ឺនរៀលទៀត។ ដូច្នេះសរុបបានចំនួន៨០ម៉ឺន ឬស្មើនឹង២០០ដុល្លារនោះ។
គួរបញ្ជាក់ថា បុរសឈ្មោះ ស៊ី នួន ខាងលើនេះ រស់នៅខេត្តរតនគិរី ស្ថិតក្នុងជីវភាពក្រីក្រ សូម្បីភ្នែកដុះកន្ទុយថ្លែន ក៏មិនទៅបកចេញផង ព្រោះបើទៅ ត្រូវដេកស៊ីរយៈពេល៣ខែ មិនអាចធ្វើការរកលុយបន្ថែមផ្គត់ផ្គង់ជីវភាព និងបង់ធនាគារប្រចាំខែនោះឡើយ៕
តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖