តារាសម្តែង ឆឹម សក្កដា មិនភ្លេចធ្វើរឿងមួយនេះឡើយ ចំពោះកំពូលតារាចម្រៀង ពេជ្រ សោភា ដោយបានផ្ញើនំខេក អមជាមួយនឹងពាក្យពេចន៍ជូនពរទៅឲ្យនាង
ក្នុងថ្ងៃខួបកំណើតរបស់នាង នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២២ ទោះបីជាសំណងស្នេហាដើរដល់ផ្លូវបែកបាក់រយៈពេលជាង ១ ឆ្នាំទៅហើយក្តី ។
នៅថ្មីៗនេះមហាជនជាពិសេសអ្នកគាំទ្ររបស់តារាប្រុសស្រីដ៏មានប្រជាប្រិយភាពទាំងពីរដួងនេះ ស្រាប់តែចាប់អារម្មណ៍ និងមានមន្ទិលសង្ស័យថា
អ្នកទាំងពីរកំពុងសង្ងំផ្សះផ្សារចំណងស្នេហ៍ជាមួយគ្នាជាថ្មី ឬកំពុងតែត្រូវរ៉ូវគ្នាវិញថែមទៀតផង ។ មន្ទិលសង្ស័យនេះ បានកើតមានឡើងបន្ទាប់ពីមហាជនបានឃើញសារឆ្លងឆ្លើយគ្នានៅលើបណ្ដាញសង្គមមួយកាលពីល្ងាចមិញ ។
ហើយនាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ នៅលើគណនីហ្វេសប៊ុករបស់ ឆឹម សក្កដា បានបង្ហោះសារជូនពរដល់ ពេជ្រ សោភា ទោះបីជាសារនោះលោកមិនបានបញ្ជាក់ឈ្មោះឲ្យច្បាស់ក៏ដោយ ។
ក្នុងសារនោះ ឆឹម សក្កដា បានសរសេរជូនពរបែបនេះថា៖ “Happy birthday to you09.06.2022សូមអោយមានតែស្នាមញញឹមគ្រប់ពេល…” ។
ដោយឡែក នាថ្ងៃដដែលផងនេះ តារាចម្រៀង ពេជ្រ សោភា ក៏បានបង្ហោះនំខេកមួយនេះឡើង ថែមទាំងបានភ្ជាប់ជាមួយនឹងសារបង្ហោះថា៖ “គ្មានឈ្មោះ ពាក្យជូនពរដូចធ្លាប់បានឃើញរកនឹកដែរតែគិតមិនចេញ យ៉ាងណាអរគុណម្ទាស់នំអត់ឈ្មោះ” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។