ជឿជាក់ថា មហាជនប្រាកដជាបានស្គាល់ តារាចម្រៀង ពេជ្រ សូលីកា ជាតារាស្រីដែលកំពុងត្រូវ មហាជនផ្ទុះការចាប់អារម្មណ៍ពី
ជីវិតប្រៀបដូចព្រះនាងម្ចាស់ មិនតែប៉ុណ្ណោះ រូបសម្បត្តិវិញ មានកូនមួយទៅហើយ តែក្រមុំសុំខ្មាស់ ស្បែកឡើងម៉ត់រលោង មិនMake up ក៏សម្រស់ធម្មជាតិឈ្នះគេឯងដែរ។
តារាចម្រៀងស្រី ពេជ្រ សូលីកា មានទេពកោសល្យ ពូកែច្រៀង ហើយថែមទាំង រើសបានស្វាមីល្អជាអ្នកជំនួញវ័យក្មេង ហើយបានកូនប្រុសគួរឲ្យស្រឡាញ់ថែមទៀត។
យ៉ាងណាមិញ ហ្វេនៗតារាស្រីរូបនេះ កំពុងផ្ទុះការសង្ស័យថា រូបនាងនិងស្វាមី កំពុងតែមាន ទំនាក់ទំនងមិនល្អនឹងគ្នា រហូតគិតថា អាចចែកផ្លូវគ្នាថែមទៀតផង
ក្រោយពេល ប្រទះឃើញប៉ុន្មានខែចុងក្រោយនេះ ទាំងរូបនាង និងស្វាមី ហាក់មិនសូវបញ្ចេញរូបភាពគូប៉ុន្មានឡើយ ក្រៅពីថតរូបជុំគ្នាក្នុងថ្ងៃខួបគម្រប់២ឆ្នាំរបស់កូនប្រុស។
លើសពីនេះទៅទៀត តារាស្រីរូបនេះ ហាក់បង្ហាញតម្រុយចម្លែកៗលើStoryគណនី Instagram
របស់ខ្លួន មិនតែប៉ុណ្ណោះ កាលពីដើមខែមេសា កន្លងទៅ ក្នុងថ្ងៃApril ‘s Fool Day រូបនាងធ្លាប់បង្ហើបថា ខ្លួនក្លាយជាSingle mom។
ជាពិសេស កាលពីពេលថ្មីៗនេះ ក្នុងថ្ងៃជូនដំណើរឪពុកម្តាយត្រឡប់ទៅក្រៅប្រទេសវិញ ស្វាមីតារាស្រី ពេជ្រ សូលីកា បានបង្ហោះរូបជាច្រើនសន្លឹក
ប៉ុន្តែក្នុងនោះ ត្រូវហ្វេនៗសម្គាល់ឃើញថា គ្មានវត្តមានរបស់ តារាស្រីរូបនេះឡើយ ដែលធ្វើឲ្យ ហ្វេនៗជាច្រើន ផ្អើលសួរនាំក្នុងខមមិនយ៉ាងច្រើន។
តើអាចទេ ដែលតារាស្រីរូបនេះ ចែកផ្លូវជាមួយនឹង ស្វាមី ប៉ុន្តែអ្នកទាំងពីរ ព្យាយាមបំបាំងភ្នែកមហាជន?៕