យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់តារាកំប្លែង ស្រីតុ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ កញ្ញា សុវត្ថិឌី ធារិកា
និងមិត្តរួមសិល្បៈបាននាំគ្នាទៅទីកន្លែងកើតហេតុ ដែលឪពុកម្តាយរបស់កញ្ញា សុវត្ថិឌី ធារិកា ជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់ជីវិត
ដោយ ឡែកនៅក្នុងការឡាយវីដេអូមុននេះរបស់តារាកំប្លែងរូបនេះបានឱ្យដឹង ថា សុវត្ថិឌី ធារីកា បានទៅកន្លែងកើតហេតុក្នុងគោលបំណងដើម្បីរក កាបូបរបស់អ្នកម្តាយដែលបានធ្លាក់ទៅក្នុងទឹកនៅក្នុងថ្ងៃកើតហេតុនោះ។
អ្វីដែលចាប់អារម្មណ៍ក្រោយពីមានការសែនព្រេនទៅតាមប្រពៃណីខ្មែរហាក់ដូចជាអភិនីហារ គ្រាន់តែ សុវត្ថិឌី ធារីកា និងលោកជំទាវ ម៉ែន ចិន្តា
ទៅដល់កន្លែងកើតហេតុក៏បានរកឃើញកាបូបនោះវិញហើយ សម្ភារៈទាំងអស់មិនមានការបាត់បង់ឬខូចខាតអ្វីឡើយ ។
ក្នុងកាបូបនោះមានដូចជាគ្រឿងអលង្ការ ទឹកប្រាក់ដុល្លារចំនួន ១៦០០ ដុល្លាររួមទាំងលុយខ្មែរផងដែរ ។ ក្នុងនោះក៏មានការលើកឡើងថាកន្លង មកខាងប៉ូលីស ធ្លាប់ចុះរាវរកពីរដងហើយព្រោះខ្លាចមានអ្នករកឃើញហើយយកសម្ភារៈនេះ តែមិនប្រទះឡើយ។
បើតាមអ្នកនាង កាតុ បានឱ្យដឹងថាអ្នកដែលមានវត្តមាននៅកន្លែងកើតហេតុនោះមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះមិននឹកស្មានថាគ្រាន់តែ សុវត្ថិឌី ធារិកា
ជាកូនទៅដល់កាបូបនោះហាក់ដូចជាអណ្តែងរកឃើញភ្លាម ពិតជាព្រឺក្បាលណាស់ អាចនិយាយថាគាត់នៅរក្សាទុកកាបូបសម្រាប់ឱ្យកូន ។ដោយឡែកតារាចម្រៀង សុវត្ថិឌី ធារីកា បានបញ្ជាក់ថា កាបូបនេះនាងជាអ្នកទិញជូនអ្នកម្តាយ ។
គួរបញ្ជាក់ថាឪពុកម្តាយ សុវត្ថិឌី ធារីកា បានទទួលមរណភាពដោយសារក្រឡាប់រថយន្តក្នុងពេលជូនកូនស្រីទៅចូលរួមនៅក្នុងកម្មវិធីមួយនៅខេត្តព្រះវិហារ
កាលពីថ្ងៃទី ១៧ឧសភា ឆ្នាំ២០២២ កន្លង តែជាសំណាង សុវត្ថិឌី ធារីកា ប្អូនប្រុស និងលោកយាយដែលមានវ័យចំណាស់ទៅហើយនោះបានរួចផុតជីវិត ៕