ជឿជាក់ថា មហាជនប្រាកដជាបានស្គាល់ តារាចម្រៀង ពេជ្រ សូលីកា ជាតារាស្រីដែលកំពុងត្រូវ មហាជនផ្ទុះការចាប់អារម្មណ៍ពី
ជីវិតប្រៀបដូចព្រះនាងម្ចាស់ មិនតែប៉ុណ្ណោះ រូបសម្បត្តិវិញ មានកូនមួយទៅហើយ តែក្រមុំសុំខ្មាស់ ស្បែកឡើងម៉ត់រលោង មិនMake up ក៏សម្រស់ធម្មជាតិឈ្នះគេឯងដែរ។
តារាចម្រៀងស្រី ពេជ្រ សូលីកា មានទេពកោសល្យ ពូកែច្រៀង ហើយថែមទាំង រើសបានស្វាមីល្អជាអ្នកជំនួញវ័យក្មេង ហើយបានកូនប្រុសគួរឲ្យស្រឡាញ់ថែមទៀត។
ផ្ទុយទៅវិញ ស្រាប់តែប៉ុន្មានថ្ងៃមុននេះ ហ្វេនៗផ្ទុះការសង្ស័យថា ចំណងស្នេហ៍ដ៏ស្អិតរមួតរបស់ តារាចម្រៀងរូបនេះ
ហាក់កំពុងមានបញ្ហារកាំរកូស ក្រោយពេល រូបនាងបង្ហោះសារប្លែកៗលើInstagram មិនតែប៉ុណ្ណោះ អ្នកទាំងពីរក៏លែងសូវបញ្ចេញ រូបភាពផ្អែមល្អែមនឹងគ្នាដូចមុន ពោលគឺសឹងតែគ្មានតែម្តង ក្រៅពីរូបភាព ក្នុងពីធីខួបរបស់កូនប្រុស គម្រប់២ឆ្នាំ។
ជាក់ស្តែង ថ្មីៗនេះមានមហាជនជាច្រើនចាប់អារម្មខ្លាំង ក្រោយផ្ទុះពាក្យចចាមរាមនេះ ហ្វេនៗក៏ឆ្លៀតសួរទៅIdol ក្នុងការLive រឿងល្បីបែកបាក់គ្នានេះ ស្រាប់តែ តារាស្រីរូបនេះ បង្ហើបថា
ចានក្នុងរាវតែងទង្គិច ធម្មតាទេ ប្តីប្រពន្ធ រស់នៅជាមួយគ្នា តែងមានការអន់ចិត្តនឹងគ្នាចៀសមិនផុតឡើយ តែបើចង់ជឿលើព័ត៌មានក៏តាមចិត្ត មិនមែនជីវិតតារា មិនចេះអន់ចិត្តឯណា៕