ប្រិយមិត្តច្បាស់ជាជ្រាបហើយកាលពីយប់ម្សិលមិញនាថ្ងៃទី 13 ខែមិថុនា ឆ្នាំ ២០២២ កម្មវិធី ប្រឡងចម្រៀង លំដាប់ថ្នាក់ ពិភពលោក Cambodian Idol រដូវកាលទី 4 បានឈានដល់ សប្តាហ៍6 ហើយ។ ក្នុងនោះ គេឃើញមានបេក្ខជន មិនតិចនាក់ទេ បានចូលមកប្រកួត ដោយបញ្ចេញសមត្ថភាព អស្ចារ្យ និងប្លែកៗ រៀងៗខ្លួន ជាមួយ ទឹកដមសំនៀង ពីរោះរណ្តំ ជាប់ចិត្ត មួយបែបថ្មីទៀត អមជាមួយការតុបតែងខ្លួន ស្អាតៗ ទាក់ភ្នែកខ្លាំងណាស់។
ដោយឡែកស្រាប់តែលិចមុខ អតីតបេក្ខជន ជន សំរិទ្ធ អាយុ២៦ឆ្នាំ មកពីខេត្តតាកែវ ធ្លាប់មកប្រឡងប្រជែងកម្មវិធីលំដាប់ថ្នាក់ពិភពលោក X Factor Cambodia តែមិនបានជោកជ័យ ស្រាប់តែយប់មិញលិចមុខម្តងទៀត ធ្វើអោយ មុខធ្វើគណៈកម្មការភ្លាម តារាចម្រៀង ណុប បាយ៉ារិទ្ធភ្ញាក់ព្រឺត ។
នេះចង់បង្ហាញឲ្យគេឃើញថា យើងមិនមែននៅតែប៉ុណ្ណឹងនោះទេ។
ក្រោយតារាចម្រៀង ណុប បាយ៉ារិទ្ធ និយាយចប់ បេក្ខជន ជេន សំរិទ្ធ បានលើកយកបទ «ក្បត់អារម្មណ៍ខ្លួនឯងមកបកស្រាយ» បានយ៉ាងពីរោះ ហើយគ្រាន់តែច្រៀងចាប់ភ្លាម តារាចម្រៀង ឱក សុគន្ធកញ្ញា ភ្លាត់មាត់ថា «អរគុណយុទ្ធ» អូយ មនោសញ្ចេតនាពេញខ្លួន បកស្រាយបទចម្រៀង១បទនេះ ទឹកដមសំឡេងដូច លោក ឆាយ វីរៈយុទ្ធ ស្ដាប់ទៅល្អ ពីរោះ មានទឹកដម។
ជាមួយគ្នានេះ ឆន សុវណ្ណរាជ បានសរសើរដែរថា បច្ចេកទេសនៃការប្រើប្រាស់សំឡេងរបស់ សំរិទ្ធ ល្អ ខ្លួនពេញចិត្ត ខណៈ សុខ ស៊ីឡាលីន បង្ហាញអារម្មណ៍ដែរថា ខ្លួនពេញចិត្តចំពោះស្ទីលច្រៀងបែបនេះ គ្រាន់តែថា ខ្លួនដឹងថា នេះ កត្តាធម្មជាតិ យើងមិនចង់ឲ្យដូចគាត់ទេ ប៉ុន្តែដូចគាត់ហ្នឹងគឺពីរោះ ខ្លាំងតែម្ដង ដោយសារធ្វើមក ដល់ណោត ដល់ចំណុច ពិសេសៗ។
ដោយឡែកគណៈកម្មការ ណុប បាយ៉ារិទ្ធ បានលើកឡើងថា ដូចខ្លួននិយាយតាំងពីដើមមកហើយ ទាល់តែធ្វើល្អ ហើយល្អជាងមុន បានឲ្យ តែខ្លួនស្ដាប់ទៅនៅតែរក្សាបានគុណភាព រក្សាបាននូវភាពពីរោះ គួរឲ្យសរសើរ។ ចំពោះភាពរីកចម្រើន ចាំមើលវគ្គខាងមុខ វគ្គនេះ រក្សាបាន។
ក្រោយបញ្ចេញយោបល់ចប់ ដល់វគ្គកាត់សេចក្ដី គណៈកម្មការទាំង៤នាក់ បានផ្ដល់ «យេស» ដល់រូបគេប្រដេញគ្នា ធ្វើឲ្យរូបគេបានសំបុត្រមាស អាចឈានទៅវគ្គបន្តទៀតបាន។ គួរបញ្ជាក់ថា បេក្ខជនខាងលើ មិនត្រឹមតែសំឡេងដូច តារាចម្រៀង ឆាយ វីរៈយុទ្ធ នោះទេ សូម្បីតែស្ទីលស្លៀកពាក់តុបតែងខ្លួនក៏ដូចផងដែរ៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖