គេនៅចាំបានថា លោកឪពុក តារាចម្រៀង សុខ សីឡាលីន បានទទួលមរណភាព កាលពីយប់ថ្ងៃសុក្រ ទី28 ខែ01 ឆ្នាំ2022
លោកឪពុកបង្កើតរបស់តារាចម្រៀងល្បីប្រចាំផលិតកម្មហង្សមាស កញ្ញា សុខសីឡាលីន បានទទួលមរណភាពហើយ ដោយសារជម្ងឺប្រចាំកាយនេះបើយោងតាមការបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់របស់តារាស្រីរូបនេះ។
កាលពីប៉ុន្មានថ្ងៃមុន នៅក្នុងកម្មវិធីCambodian Idolរដូវកាលទី៤វគ្គJudge Audition សប្ដាហ៍ទី៤ ពេលបេក្ខជនម្នាក់ឈ្មោះ ណាន វីសារ ច្រៀងចប់,
តារាចម្រៀង សុខ សីឡាលីន រលីងរលោងទឹកភ្នែក រៀបរាប់ថា និយាយត្រង់ ក្នុងជីវិតខ្លួនក្រៅពីប៉ាម្នាក់ មិនដែលមានបុរសណាម្នាក់ផ្ដល់ភាពកក់ក្ដៅ សូម្បីតែបងប្រុស
ក៏អត់សូវផ្ដល់ភាពកក់ក្ដៅដែរ ហើយក៏កម្រមានបុរសណានិយាយពាក្យលួងលោមផ្អែមល្ហែម ក្នុងន័យលើកទឹកចិត្ត។
ដោយឡែក សប្ដាហ៍ទី៦ ពេលមានបេក្ខជនមួយចំនួន បានឡើងបង្ហាញសមត្ថភាពជាមួយនឹងហ្គីតារបស់ពួកគេនោះ បានធ្វើឲ្យសុខ ស៊ីឡាលីន ជាគណៈកម្មការនឹករលឹកដល់ឪពុករបស់ខ្លួន ដែលជាតន្ត្រីករ កាន់ហ្គីតាសូឡូ ខ្លាំងណាស់ ក៏បង្ហោះសារទាំងរំជួលចិត្ត។
បង្ហោះរូបថតឪពុករបស់ខ្លួនពេលនៅមានជីវិត សុខ ស៊ីឡាលីន រៀបរាប់អមដោយស្ទីកឃ័រទឹកភ្នែកថា «រូបភាពលោកឪពុកគ្រប់យ៉ាង
ការបណ្ដុះបណ្ដាលគ្រប់យ៉ាង តាំងពីយើងនៅក្រលំបាក ដែលកូនខំតស៊ូមកដល់ពេលនេះ បែរជាលោកឪពុកទៅចោលកូន តែកូនក៏អស់ចិត្តព្រោះកូនប្រណីបត្តិមើលថែលោកគ្រប់យ៉ាងកូនព្យាយាមអស់ហើយ
លោកឪពុកទិត្យ សុផាត តន្ត្រីករ កាន់ហ្គីតាសូឡូ 28-01-22 5ខែហើយដែលបាត់លោកពីក្នុងផ្ទះយើងទៅយប់រឹតតែធ្វើអោយកូននឹកលោកខ្លាំងណាស់ពេលមានបេក្ខជនCambodian idol
លេងហ្គីតាបានយ៉ាងល្អ មានតែវិញ្ញាណក្ខន្ធលោកឪពុកទេ ដែលយល់ពីអារម្មណ៍កូនគ្មានអ្នកផ្សេងអាចយល់បាន»៕