កាលពីពេលកន្លងទៅថ្មីៗនេះ មានករណី ទាក់ទងម្ចាស់ឡានទំនើបមួយគ្រឿង ចាក់សាំងរួច ដោយពុំបានបង់ប្រាក់ ហើយបន្ទាប់ពីស្ថានីយចាក់សាំង
ប្រកាសស្វែងរក ម្ចាស់រថយន្តនោះ ក៏បានមកបង់ និងបានបញ្ជាក់ថា មូលហេតុគឺបណ្តាលមកពីបញ្ហាអុិនធើរណែត ទើបមិនអាចទូទាត់ប្រាក់តាម QR Code ជោគជ័យ។
តែដោយឡែក នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នេះ មានរឿងនារីស្រស់ស្អាតម្នាក់ចាក់សាំងអស់ចំនួន ៤០ ដុល្លារ តែអត់បង់ប្រាក់ បើកឡានចាកចេញទៅបាត់ បង្កភ្ញាក់ផ្អើលទៀតហើយ ខណៈស្ថានីយចាក់សាំងបានប្រកាសឲ្យដឹងបែបនេះថា៖
«សូមអញ្ជេីញអ្នកនាងដ៏ស្រស់ស្អាតដែលបេីកឡានស្លាកលេខ កម្ពុជា CH.TREA9 ដែលបានចាក់សាំងនៅស្ថានីយ៏ TotalEnergies ChhukVa សូមមកទូទាត់ថ្លៃសាំង 40$ ដែលបានចាក់នៅថ្ងែទី 13/06/2022 វេលាម៉ោង 12:17នាទីថ្ងៃត្រង់។»។
ក្រោយពីពីឃើញបង្ហោះបែបនេះហើយម្ចាស់រថយន្ត ចេញមុខ ទៅដល់ ស្ថានីយចាក់សាំង ដើម្បីបញ្ជាក់ពីការពិត ដែលគាត់ ចេញមុខថា ៖ «គាត់ថាទ្បានតំលៃជាង៧ម៉ឺនដុល្លា ត្រឹមចាក់សាំង៤០ដុល្លា គាត់អត់លុយឲ្យមែន»។
ម្ចាស់ឡានរូបនេះ បន្តទំាងខឹងថា “សូមបងប្អូនមហាជនទំាងអស់កុំ តែតែ ស្ករស្ករពេក ខ្ញុំសួរបងប្អូនថាអ៊ីចេះ ខ្ញុំមានលុយទិញឡានជិះប៉ុណ្ណឹង
តម្លៃប៉ុណ្ណឹង មុខមាត់ខ្ញុំប៉ុណ្ណឹង តើខ្ញុំទៅលក់មុខខ្ញុំត្រឹមតែលុយ 40 $ ហ្នឹងមែន ខ្ញុំមិនភ្លើដល់ថ្នាក់ខ្ញុំមិនដឹងថា ហ្គារ៉ាសសំាងមួយៗគេមិនមាន កាមេរ៉ាដែរ ប្រហែលកន្លែងខ្ញុំរកស៊ីតូចមួយក៏ខ្ញុំមានកាមេរ៉ាដែរ…”។
ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖