កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២២នាពេលកន្លងទៅនេះ តារាកំប្លែង នីឡាបានចូលរោងការជាមួយនិងបុរសរូបសង្ហាម្នាក់់ឈ្មោះ នាម ស៊ុត សក្ការៈ។
ក្រោយការរៀបអាពាហ៍ពិពាហ៍មិនបានប៉ុន្មានផងស្រាប់តែមកដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២កន្លងទៅអ្នកនាង នីឡាក៏បាន
ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងដោយនាងបានពពោះកូនក្នុងផ្ទៃចំនួន១៧សប្តាហ៍ទៅហើយព្រមទាំងប្រាប់ហ្វេនៗរបស់នាងឱ្យដឹងថា “Hi mommy 17week”។
ក្រោយរៀបការ មកដល់ ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២ ហ្វេនៗ ភ្ញាក់ព្រឺតសារជាថ្មី ក្រោយឃើញ នីឡា បានបង្ហោះរូបភាពមួយសន្លឹក នៅក្នុងបណ្តាញសង្គម instagram
ខណៈខ្លួនកំពុងពពោះ បាន 17 សប្តាហ៍ទៅហើយ រួចប្រាប់ហ្វេនៗ ឲ្យដឹងយ៉ាងខ្លីថា “Hi mommy 17week” មានន័យថា “សួស្តី ម៉ាក់ៗ បាន 17 សប្តាហ៍ហើយ”។
មិនទាន់អស់ទេ នាថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ ស្វាមី នីឡា បានបង្ហាញបន្ទប់ ដែលភរិយារបស់ខ្លួនត្រៀមសម្រាល មានតម្លៃរហូតដល់ទៅ $3700 ឯណោះ រួចប្រាប់បន្ថែមថា “ជួបគ្នាឆាប់ៗកូនស្រី”។
គិតត្រឹមថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២ នេះ ពោះ នីឡា កាន់តែធំ ដោយកូនក្នុងផ្ទៃបាន 26 សប្តាហ៍ហើយ តែកុំមើលពីសម្រស់ និងរាង នីឡា
គឺនៅស្អាតអត់ប្រែសោះ ដល់ថ្នាក់ ហ្វេនៗ ទប់ចិត្តមិនជាប់ ថា ៖ ស្អាតដូចដើមអូន, គួរឲ្យស្រឡាញ់ណាស់, ម៉ាក់ស្អាត, So cute។