ថ្មីៗនេះមានការភ្ញាក់ផ្អើលខ្លាំង ពេលឃើញ វីដេអូ មួយត្រូវ បានបង្ហោះតាមបណ្តាញសង្គម ដែលបេក្ខភាពបវរកញ្ញាចក្រវ៉ាកម្ពុជា ឆ្នាំ២០២២មួយរូប ធ្វើអោយភ្ញាក់ផ្អើលពេញបណ្តាញសង្គម។
បេក្ខភាពប្រឡងបវរកញ្ញាចក្រវាទ្បកម្ពុជាឆ្នាំ២០២២កញ្ញា សុគន្ធ ចរិយា បានចេញមុខបដិសេធចំពោះការយល់ច្រឡំថា នាងមានស្វាមី និងមានកូនម្នាក់រួចហើយ មុនពេលចូលរួមការប្រកួតខាងលើនេះ។
ការចេញមុខបដិសេធពី សុគន្ធ ចរិយា នាពេលនេះបានធ្វើឡើង បន្ទាប់ពីបែកធ្លាយនូវវីដេអូឃ្លីបមួយ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានបុរសម្នាក់ បានទៅតាមនាងដល់ទីតាំងប្រកួត និងបានអះអាងខ្លួនជាស្វាមី នាង និងមានកូនម្នាក់។
សុគន្ធ ចរិយា បានអះអាងប្រាប់បណ្តាញសារព័ត៌មាននៅក្នុងស្រុកមួយថា តាមពិតអ្វីដែលមហាជនបានឃើញវីដេឃ្លីប ដែលមានបុរសម្នាក់អះអាងជាប្តីរបស់នាងនោះ គឺមិនមែនជាការពិតឡើយ។
នាងបញ្ជាក់ថា ទំនាក់ទំនងនាង និងបុរសរូបនោះត្រឹមជាសង្សារនឹងគ្នាប៉ុណ្ណោះ ដោយមិនបានរៀបការ ឬចុះអេតាស៊ីវិលជាមួយគ្នាឡើយ ចំណែករឿងមានកូននោះគឺមិនមានទេ។
នាងថា នាង និងបុរសរូបនោះបានទាក់ទងស្រឡាញ់ជាសង្សារបានមួយរយៈ ហើយក៏បានបែកបាក់គ្នាវិញ ហើយបុរសរូបនោះក៏ធ្លាប់មានគ្រួសារ និងកូនផងដែរ។
ក្រោយពីឃើញវីដេអូនេះហើយ មានការទាក់ទងទៅនឹងប្រពន្ធដើម ស្រាប់តែអតីតភរិយារបស់បុរសម្នាក់ទម្លាយខ្ទេចថាចូលក្នុងគ្រួសារ
នាងបំបែកនាងនិងអតីតប្ដីនាងនិងធ្លាប់មានកូនជាមួយគ្នា ។ទោះបីជាប្តីថា ចរិយា មករួមរស់ជាមួយប្រពន្ធដើមក៏ដោយ
ប្រពន្ធដើមសុខចិត្តទទួលយកទាំងឈឺចាប់បំផុត តែអតីតប្តី និងប្រពន្ធចុង តែងតែដាក់បន្ទុកប្រពន្ធលើប្រពន្ធដើមជានិច្ច មានន័យ «ប្រពន្ធដើម ចាំខុស» ។