គេសង្កេតឃើញថា តារាវ័យក្មេងកញ្ញា ញឹមសួន សោភាទេពី ស្របពេលដែលអាជីពសិល្បៈ មានភាពរីកចម្រើន និងទទួលបានការគាំទ្រនោះ បច្ចុប្បន្ននាងក៏កាន់តែវិវឌ្ឍន៍ខ្លួន ដើម្បីប្រជែងយកទីផ្សារសិល្បៈក្តោបឲ្យណែនក្នុងដៃផងដែរ។
ស្របពេលអាជីពសិល្បៈកំពុងតែមានស្ទុះទៅមុខនេះដែរ ស្រីស្អាត សោភាទេពី ក៏បានធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ថែមទៀត ជាមួយការប្រែមុខមាត់ថ្មី ដោយចូលវ័យក្រមុំ១៩ឆ្នាំ។
បន្ទាប់ពីចូលប្រឡូកក្នុងវិស័យសិល្បៈមានរយៈពេលប៉ុន្មានឆ្នាំមកនេះគឺគេសង្កេតឃើញថា ទាំងប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រហាក់ហក់ឡើងមិនចាញ់តារារៀមច្បងនោះឡើយ។ មិនតែប៉ុណ្ណោះរូបសម្ផស្សរបស់នាងក៏ជាលទ្ធភាពក្នុងការទាក់ទងបុរសៗឲ្យលង់ស្នេហ៍ទៀតផង៕
ដោយឡែកងាកមកមើល កាលពីនាង អាយុ ១២ឆ្នាំ បកស្រាយចម្រៀង មួយបទ បានយ៉ាងពិរោះ នៅក្នុងបន្ទប់គេង នាង។ សោភាទេពី បកស្រាយចម្រៀងកាលពីអាយុ១២ឆ្នាំ នឹង អាយុ១៩ឆ្នាំ ខុសគ្នាដាច់ ។តោះចង់ជ្រាប សូមទស្សនាវីដេអូដូចខាងក្រោម៖