កូនប្រុសច្បងរបស់ពិធីការិនី គង់ សុជាតិ ដែលមានឈ្មោះថា ម៉ៅ សាល់ភាពបុត្រ បានលាភាពនៅលីវ ហើយដឹកដៃភរិយារូបស្រស់ ចូលរោងការតាមប្រពៃណីនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២២ នេះហើយ។
ពិធីសិរីជ័យមង្គលរបស់កូនប្រុសតារាជើងចាស់ដ៏ល្បីល្បាញរូបនេះ បានរៀបចំតុបតែងយ៉ាងប្រណីត និង អធិកអធមមិនធម្មតានោះទេនៅដឹព្រីមៀរសែនសុខ
ដោយមានការរៀបចំតុបតែងលម្អ ព័ស្តុភារបណ្ដាការល្អប្រណីត មានផ្កាភ្ញីស្រស់ៗ សមស្របតាមកិត្តិយសគ្រួសារទាំងសងខាង
ហើយកម្មវិធីដ៏ធំមួយនេះ ក៏ឃើញមានវត្តមានភ្ញៀវកិត្តិយសសុទ្ធតែជាអ្នកសិល្បៈ និង អ្នកមានមុខមាត់ក្នុងសង្គម ដើម្បីមកចូលរួមជូនពរដល់គូស្វាមីភរិយា។
មកដល់កម្មវិធីពេលល្ងាច នាថ្ងៃដដែលនេះ គេឃើញ លេចមុខសុទ្ធតែ បុគ្គល និង តារាល្បីៗ តុបតែងខ្លួន ស្អាតៗ មកចូលរួមពិធីមង្គលការនេះផងដែរ
មានដូចជា លោក ហ្វៃ សំអាង, កំពូលតារាចម្រៀង ព្រាប សុវត្ថិ, ឧកញ៉ា ខេមរៈ សិរីមន្ត, តារាចម្រៀង សុខ ស្រីនាង, តារាសម្តែង ញ៉ែម សុគន្ធ,
តារាសម្ដែង ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន, អ្នកនាង គង់ ចាន់ស្រីមុំ និងក្រុមគ្រួសារ, ពិធីករ ជា វណ្ណារិទ្ធ និងក្រុមគ្រួសារ, តារាសម្តែង សាវិន ហ្វីលីព, តារាសម្តែង រ៉ូលីន,
រ៉េត ស៊ូហ្សាណា,សុវត្ថិ មុនីនាគ, សុខ ស្រីនាង, លោក ណុប បាយ៉ារិទ្ធ, ហា យឹម ណារ៉ា, ឯម រៀម, នាយ ក្រឹម និង ស្រីលាភ, ឌួង ហ្សូរីដា។
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។