តារាចម្រៀងស្រីកញ្ញា សុខ ពិសី ក៏ទើបតែបានបង្ហាញសម្រស់ដ៏ស្រស់សោភារបស់ខ្លួនសាជាថ្មីនៅលើគណនីបណ្ដាញសង្គម ដោយក្នុងនោះ សម្រាប់ការបង្ហាញខ្លួនរបស់នាងលើកនេះ កំពុងទាក់ទាញពីមហាជនជាខ្លាំង។
ជាក់ស្តែង តាមរយៈការបង្ហាញរូបភាពប៉ុន្មានសន្លឹករបស់តារាស្រីរូបនេះ បានទាញយកក្រសែភ្នែក ពីអ្នកគាំទ្រ ជាពិសេសនោះហ្វេនៗបុរសតែម្តង ជាមួយនឹងម្តងស្នេហ៍ ដ៏លេចធ្លោ តាំងពីក្បាលដល់ចុងជើង របស់តារាចម្រៀងស្រីរូបនេះ។
ពិសី ថ្វីត្បិតនាងមានវ័យកាន់តែជ្រេបន្តិចមែន ប៉ុន្តែគេនៅតែគិតថា ពិសី ជារាជនីយសម្រស់ដែលស្រស់ស្អាតខ្លាំងផងដែរ។
ដោយសារហេតុផលនេះហើយ ទើបបានអ្នកគាំទ្រយល់ឃើញថា នេះជាជោគជ័យដ៏ធំរបស់តារាស្រីកញ្ញា សុខ ពិសី បន្ថែមទៀត ទាំងរូបសម្ផស្ស អាជីពសិល្ប:
និងមុខជំនួញរបស់នាងនាពេលបច្ចុប្បន្ន។ ម្យ៉ាងទៀត ពិសី ក៏នៅតែរក្សាបានសន្ទុះនៃការគាំទ្រ និងមានទីផ្សាចម្រៀងខ្លាំងមិនចាញ់មិត្តភក្តិរួមជំនាន់ឡើយ ខណ:រូបសម្រស់ សុខ ពិសី គឺរក្សាបានភាពស្រស់ស្អាត និងមានរាងតូចច្រឡឹងគូរឲ្យស្រលាញ់។
ដោយឡែកពាក់ព័ន្ធទៅនឹងរឿងរ៉ាវជីវិតស្នេហាររបស់តារាចម្រៀង សុខ ពិសី ឯណ្ណោះវិញ កន្លងមកមានទស្សនិកជន និងអ្នកគាំទ្រមួយចំនួនធំតែងតែចង់ដឹងគ្រប់គ្នាថា
តើដល់ពេលណាទើបនាងសម្រេចចិត្តដឹកដៃបុរសក្នុងក្តីស្រម៉ៃចូលរោងការដូចតារាប្រុស-ស្រីឯទៀត ព្រោះថា ពិសី ក៏មានវ័យកាន់តែច្រើន។ ប៉ុន្តែកន្លងមកនាងតែងឆ្លើយបដិសេធន៍ចំពោះរឿងនេះជាបន្តបន្ទាប់។
ជាការស្រាយមន្ទិលនិងចម្ងល់របស់អ្នកគាំទ្រ គេនៅចាំបានថា កាលពីថ្មីៗកន្លងទៅតារាចម្រៀងមុខស្រទន់កញ្ញា សុខ ពិសី បានថ្លែងប្រាប់ដោយខ្លីថា
កុំភ័យរឿងគូរស្រករដល់ពេលណាយកពេលហ្នឹងទៅ បើអត់ទេក៏អត់ទៅ។ ត្រូវខ្វល់រឿងខំរកលុយអោយបានច្រើនៗទុកពេលចាស់ទៅដើរលេងអោយណាណីតែម្តង។
យ៉ាងណាមិញមុននេះ សុខ ពិសី ក៏បានចេញមកបញ្ជាក់ជាថ្មីទៀតថា កុំគិតថាអ្នកអន់ បើរកសង្សារមិនទាន់បានហើយក៏កុំគិតថាអ្នកដែលមានសង្សារសុទ្ធតែមានសេចក្ដីសុខ ក្ដីសុខពិតគឺមានលុយចាយពេញដៃ ចង់ទៅណាក៏បាន និងមានសុខភាពល្អ ។
សូមបញ្ជាក់ដែរថា រឿងដែលគេឲ្យកត់សម្គាល់ គឺកញ្ញា សុខ ពិសី អំឡុងពេលនេះកាន់តែត្រូវប៉ាន់ផងដែរនៅក្នុងអាជីពព្រោះថ្មីៗកន្លងទៅនាងទើបបានចេញមុខក្លាយជាតំណាងឲ្យផលិតផលធំមួយយ៉ាងភ្ញាក់ផ្អើល៕
សូមទស្សនារូបភាពខាងក្រោម៖