ភ្នំពេញ៖ ជាការពិតណាស់ បើទោះបីជា បច្ចុប្បន្ន អតីត Freshie Girl ចំណាត់ថ្នាក់លខ២ ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា
មិនសូវលេចមុខក្នុងរង្វង់សិល្បៈក៏ពិតមែន ប៉ុន្តែចំពោះជីវិតរស់នៅប្រចាំថ្ងៃរបស់ស្រីស្រស់រូបនេះ ហាក់មានការចាប់អារម្មណ៍ច្រើន
ពីបណ្ដាអ្នកលេងបណ្ដាញសង្គម ដោយសារតែ នាងមានរូបរាង សម្ផស្សស្រស់ស្អាតហាយសូ មិនចាញ់តារាឯទៀតប៉ុន្មានទេ។
មួយរយៈចុងក្រោយនេះ តារាស្រី ហ្វីយ៉ាតា ក៏ត្រូវបានហ្វេនៗតាមដាន និងចាប់អារម្មណ៍ទៅលើទំនាក់ទំនងស្នេហាថ្មីរបស់នាង តែម្ដង។
ជាពិសេស ថ្មីៗនេះ តារាស្រីរូបនេះ ទើបតែបានបង្ហោះរូបភាពច្រើនសន្លឹកនៅលើបណ្ដាញសង្គម ដែលបានបង្ហាញសម្រស់ដ៏ស្អាតរបស់នាង ធ្វើឲ្យហ្វេនៗឃើញហើយចាប់អារម្មណ៍សឹងគ្រប់គ្នាផងដែរ។
ជាក់ស្ដែង ក្នុងថ្ងៃខួបកំណើតរបស់នាងតែម្ដង គឺ ហ្វីយ៉ាតា បានបង្ហោះរូបភាពជាបន្តបន្ទាប់ជាមួយនឹងឈុតថ្មីៗ ជាមួយនឹងរូបសម្រស់ដ៏ក្មេងជាងវ័យសាច់ចាំស្អាត
ដូចនារីវ័យ១៨ឆ្នាំ សឹងតែមិនជឿនឹងភ្នែកថានាងមានកូនប្រុសជិតធំពេញកម្លោះយ៉ាងនេះ។ ជាពិសេស ក្នុងឈុតរ៉ូបពណ៌លឿង
រំលេចចេញសាច់សខ្ចីចែងចាំង ស៊ិចស៊ីបញ្ចេញដើមទ្រូងទៀតនោះ ធ្វើឲ្យតារាស្រីរូបនេះលេចធ្លោស៊ីដាច់អ្នកចូលរួមតែម្ដង៕