ក្រោយរៀបការបានត្រឹមតែ១ខែ តារាកំប្លែង នីឡា ទម្លាយរូបភាព កំពុងពពោះក្នុងនោះបញ្ជាក់ទាំំងអាយុរបស់គក៌ មកដល់ពេលនេះគឺ
ចូលក្បាល៥ខែទៅហើយ ធ្វើឲ្យមហាជនដឹងយ៉ាងច្បាស់ថា រូបនាងគឺ ប្រាកដជាពពោះមុនថ្ងៃរៀបការជាក់ជាមិនខាន។
ក្រោយបង្ហើបពីមូលហេតុនៃ ការពពោះមុនថ្ងៃរៀបការហើយនោះ មហាជននាំគ្នាគាំទ្រ ការសម្រេចចិត្តរបស់រូបនាង មិនតែប៉ុណ្ណោះ ថែមទាំងលើកទឹកចិត្តតារាស្រីរូបនេះ កុំខ្វល់ពីសម្តីរិះគន់។
ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២ ហ្វេនៗ ភ្ញាក់ព្រឺតសារជាថ្មី ក្រោយឃើញ នីឡា បានបង្ហោះរូបភាពមួយសន្លឹក នៅក្នុងបណ្តាញសង្គម instagram
ខណៈខ្លួនកំពុងពពោះ បាន 17 សប្តាហ៍ទៅហើយ រួចប្រាប់ហ្វេនៗ ឲ្យដឹងយ៉ាងខ្លីថា “Hi mommy 17week” មានន័យថា “សួស្តី ម៉ាក់ៗ បាន 17 សប្តាហ៍ហើយ”។
មិនទាន់អស់ទេ នាថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ ស្វាមី នីឡា បានបង្ហាញបន្ទប់ ដែលភរិយារបស់ខ្លួនត្រៀមសម្រាល មានតម្លៃរហូតដល់ទៅ $3700 ឯណោះ រួចប្រាប់បន្ថែមថា “ជួបគ្នាឆាប់ៗកូនស្រី”។
ដោយឡែកនៅយប់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២២ នេះដែរ នីឡ បានបង្ហោះរូបប៉ុន្មានសន្លឹក ដែលនាងជិតសម្រាល មាន ទំងន់ ទៅ ៥៧ គីឡូ ។
ក្រោយពីឃើញបែបនេះហើយ អ្នកគាំទ្រ នាង បាន ទៅជូនពរជាច្រើន ជូនពរសុខភាពល្អ ។