អ្នកនាង ចាន់ កែវនិមល នោះ ដែលជា ពិធីការិនី ដ៏ល្បីមួយរូប មិនត្រឹមតែ ពូកែលេងពាក្យសំដី នោះទេ បើនិយាយពីសម្រស់ និងការតុបតែងខ្លួនវិញ ពិធីការិនី រូបនេះ មិនឲ្យចាញ់តារាសម្តែងល្បីៗ ឡើយ។
ពិធីការិនី កែវ ចាន់និមល បានរៀបចំពិធីខួបកំណើតឱ្យកូនស្រីរបស់ខ្លួនគម្រប់អាយុ ១១ឆ្នាំយ៉ាងរីករាយកាលពីថ្ងៃទី ២០យប់មិញនេះហើយអ្វីដែលធ្វើឱ្យកូនស្រី កាន់តែរំភើបរហូតសម្រក់ទឹកភ្នែកនោះនៅពេលដឹងថាអ្នកម្តាយកំពុងពពោះកូនទីពីរ។
ជាមួយនឹងការជូនពរកូនស្រីនៅក្នុងថ្ងៃខួបកំណើតពិធីការិនី កែវ ចាន់និមល បានរៀបរាប់ថា«គ្រប់យ៉ាងគឺដើម្បីទេពីដំបូងប៉ាម៉ាក់គិតថា
មានតែកូនម្នាក់គឺគ្រប់គ្រាន់ហើយសម្រាប់គ្រួសារយើងតែដោយសារកូនស្តាប់បង្គាប់ មិនដែលធ្វើឱ្យ ប៉ាម៉ាក់ពិបាកទោះប៉ាម៉ាក់រវល់យ៉ាងណាក៏ដោយ ទើបប៉ាម៉ាក់ព្យាយាមបំពេញបំណងកូនគ្រប់យ៉ាង»។
នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃខួបកំណើតរបស់កូនច្បងច្បងគម្រប់អាយុ១១ឆ្នាំនោះ វាជារឿងរីករាយមួយទៅហើយ
ហើយអ្វីដែលកាន់តែរីករាយថែមទៀតនោះ អ្នកនាង ចាន់ កែវនិមល មានកាដូពិសេសសម្រាប់កូនស្រីច្បង ពេលបើកមើល ស្រាប់តែឃើញថា អូន ទេពី មានប្អូនស្រីហើយ។
ពេលដឹងដំណឹងល្អថា ម្ដាយខ្លួនកំពុងពពោះកូនទី២ ភ្លាមៗនោះ អូន ទេពី រំភើបរហូតសម្រក់ទឹកភ្នែក ហើយអ្នកនាង ចាន់ កែវនិមល បានរៀបរាប់ថា
«គ្រប់យ៉ាងគឺដើម្បីទេពី ដំបូងប៉ាម៉ាក់គិតថា មានតែកូនម្នាក់គឺ គ្រប់គ្រាន់ហើយសម្រាប់គ្រួសារយើង តែដោយសារកូនស្តាប់បង្គាប់ មិនដែលធ្វើឱ្យ ប៉ាម៉ាក់ពិបាកទោះប៉ាម៉ាក់រវល់យ៉ាងណាក៏ដោយ ទើបប៉ាម៉ាក់ព្យាយាមបំពេញបំណងកូនគ្រប់យ៉ាង»។
ក្នុងនោះដែរពិធីការិនីរូបនេះក៏បានអរគុណដល់មន្ទីរពេទ្យឯកជនល្បីឈ្មោះមួយដែលបានជួយថែរក្សាសុខភាពគភ៌របស់នាង។
តាមរយៈនេះ ក៏មានការចួលរួមជូនពរ និងត្រេកអរចំពោះការទទួលសមាជិកថ្មីរបស់ពិធីការិនីប្រចាំទូរទស្សន៍ហង្សមាសនេះពីសំណាក់មិត្តភក្តិនៅក្នុងបណ្តាញសង្គមជាច្រើន៕
សូមទស្សនាវីដេអូ ខាងក្រោម ៖