ពិតណាស់ មហាជនមួយចំនួន តែងនាំគ្នា លើកឡើងថា ប្រសិនបើជា ខ្លួនជាតារាល្បីឈ្មោះហើយនោះ ប្រសិនបើមាន ដៃគូជីវិតជា តារាដូចគ្នាថែមទៀតនោះ ក៏រឹងតែល្អ ស្វាមីក៏មានហ្វេន ភរិយាក៏មានហ្វេន ពេលចាប់ដៃគ្នា សំទុះនៃការគាំទ្រក៏កាន់តែខ្លាំង។
តារាប្រុស ស្រី ល្បីឈ្មោះប៉ុន្មាននាក់នេះ បានភរិយា និង ស្វាមី យ៉ាងល្អ ពីគ្រួសារតារាប្រុសទាំងនេះវិញ គឺមានក្តីសុខខ្លាំងណាស់ ម្នាក់ៗសុទ្ធតែមានកូនៗមែន តែក្តីស្រលាញ់រវាងស្វាមីភរិយា នៅតែផ្អែមល្អែមដូចពេលមុន។
១. តារាចម្រៀង ឱក សុគន្ធកញ្ញា
កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា កំពុងមានជីវិតជោគជ័យទាំងព្រម ដោយអ្នកនាងមិនត្រឹមតែបានសាងឈ្មោះល្បីល្បាញក្ដោបបានប្រជាប្រិយ
ភាពច្រើនភ្លូកទឹកភ្លូកដីពីសំណាក់ទស្សនិកជនប៉ុណ្ណោះទេងាកទៅជីវិតឯកជនវិញ កំពូលតារាស្រីរូបនេះក៏កំពុងរស់នៅប្រកបដោយសុភមង្គលពេញបរិបូរជាមួយស្វាមី និង កូនប្រុសជាទីស្រឡាញ់ផងដែរ ។
២. តារាចម្រៀង កែវ វាសនា
ភរិយាមានរូបសម្ផស្សស្អាតមិនចាញ់អ្នកសិល្បៈទេ តែភរិយាលោកក៏ជាអ្នកជំនួញវ័យក្មេង ប៉ិនប្រសប់ខាងរកស៊ី ហើយថែមទាំងស្រឡាញ់ពូកែផ្គាប់ផ្គន់ស្វាមីថែមទៀត។ មានកូន២នាក់ ជាចំណងដៃកូនប្រុសម្នាក់ និង ស្រីម្នាក់ផងដែរ
៣. ពិធីករ ជា វណ្ណារិទ្ធិ
តារាសម្តែងនិងពិធីករលោកជា វណ្ណារិទ្ធិ ដែលតែងតែបង្ហាញភាពផ្អែមល្ហែម និងមានជីវិតរស់នៅបែបសាមញ្ញ តែមានក្តីសុខជាមួយប្រពន្ធកូន
ហើយជាញឹកញាប់លោកតែងតែបញ្ចេញវីដេអូនិងរូបថតបែបលក្ខណៈក្រុមគ្រួសារដែលធ្វើឱ្យនារីមិនតិចទេច្រណែននឹងវាសនារបស់ភរិយាលោក
ព្រោះតែបានស្វាមីចេះយល់ចិត្តនិងយកចិត្តទុកដាក់ធ្វើកិច្ចការងារស្រាលធ្ងន់មិនប្រកាន់ថាការងារផ្ទះការងារប្រុសឬស្រីឡើយ ទាំងមិនខ្លាចនឹងពាក្យរិះគន់ពេបជ្រាយថាខ្លួនជាតារាល្បីហើយមកចាប់ការងារកំប៉ិកកំប៉ុកឬការងារស្រីនោះ។
ភរិយាសំណប់ចិត្តរបស់ខ្លួន និងបានបង្កើតបានកូនប្រុសពីរនាក់ដែលមានមុខមាត់ស្រស់ស្អាតកាត់មករកលោកថែមទៀតផង និងមានមុខជំនួញទៀតផង។
៤. តារាចម្រៀង នី រតនា
តារាចម្រៀងប្រុសរបស់ផលិតកម្មរស្មីហង្សមាស នី រតនា ប្រកាសថាលោកបានសម្រេចក្ដីបំណងមួយដែលលោកបានប៉ងប្រាថ្នាជាយូរនោះមកហើយ។
នោះគឺក្ដីសុខ និងសុខភមង្គលក្នុងគ្រួសារ បន្ទាប់ពីតារាចម្រៀងមាឌស្ដើងរូបនេះបានចាប់ដៃជាមួយកូនស្រីអ្នកជំនួញម្នាក់ ហើយថែមទាំងបង្កើតបានកូនស្រីម្នាក់ទៀត។
៥. តារាសម្តែង គង់ ច័ន្ទស្រីមុំ
អ្នកនាងគង់ ច័ន្ទស្រីមុំ និងស្វាមី បានជោគជ័យជាបន្តបន្ទាប់ក្នុងមុខរបរជំនួញលក់គ្រឿងសម្អាង នៅក្រោមស្លាកសញ្ញា MOMO ។
ក្រោយពីចាប់ដៃគ្នាសាងគ្រួសារមក តារាស្រីប្រុសមួយគូនេះ ក៏ទទួលបានកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ជាចំណងដៃអាពាហ៍ពិពាហ៍ ឈ្មោះ គឹម សីហ៍មរកត ហៅ MOMO ។