ប្រិយមិត្តភាគច្រើនច្បាស់ជាស្គាល់អតីតបេក្ខភាពក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodia Idol រដូវកាលទី ៤ ទុំ សុវត្ថិ មិនខាន
ដោយមួយរយៈមុនមានការផ្ទុះការមតិជជែកវែកញែកជាច្រើនទៅលើទឹកដមសំឡេងរបស់លោក ថាលោកមានសមត្ថភាពច្រៀងបានពីរោះហើយបែរជាត្រូវធ្លាក់មិនអាចបន្តក្នុងកម្មវិធីទៅវិញ។
មិនដល់១ខែផង លោក ទុំ សុវត្ថិ ត្រូវសម្រេចការងារធំៗ ជាច្រើន ជាពិសេស ត្រូវបានក្រុមហ៊ុនទូរសព្ទយក្ស HUAWEI អញ្ជើញទៅច្រៀងក្នុងកម្មវិធីសម្ពោធលក់ជាផ្លូវការ HUAWEI nova Y70
ដោយមាន ការដើរលើកម្រាលព្រំក្រហម ច្រៀងរាំកម្សាន្ត បង្ហាញម៉ូត និង ទស្សនាខ្សែភាពយន្ត Jurassic World Dominion 3D មុនគេ នៅក្នុងរោងកុន Prime Cineplex, Samai Square ទួលគោក។
ក្រោយពីឡើងច្រៀងក្នុងកម្មវិធីខាងលើរួចមក ស្រាប់តែ កាលពីម្សិលមិញនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមហ៊ុន HUAWEI បានប្រកាសដំណឹងដ៏ភ្ញាក់ផ្អើលថា
«😍 សូមស្វាគមន៍ដ៏កក់ក្តៅចំពោះ លោក ទុំ សុវត្ថិ ក្លាយជាទូតសុច្ឆន្ទ: និងក្លាយជា Original Song Artist របស់ក្រុមហ៊ុន HUAWEI
ចាប់ពីថ្ងៃនេះតទៅ ក្រុមហ៊ុន HUAWEI នឹងធ្វើការសហការផលិតនូវបទ Original Song និង មាតិកាថ្មីៗ ដើម្បីបំពេញចិត្តដល់អតិថិជនដែលស្រលាញ់គាំទ្ររូបលោក !
ក្រុមហ៊ុនសូមអរគុណទៅដល់អតិថិជនដែលតែងតែគាំទ្រផលិតផល HUAWEIកន្លងមក! »។