សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ អ្នកនាង ទ្រិញ ផល្លា បានបង្ហោះសារជាបន្តបន្ទាប់ប្រកាសតាមចាប់ស្វាមីរបស់ខ្លួន
ដែលព្យាយាមរត់គេចទៅកាន់ខេត្តពោធិ៍សាត់ ព្រមទាំងជូនលុយដល់ទៅ១ម៉ឺនដុល្លារ ចំពោះអ្នករាយការណ៍ទៅប៉ូ.លិស ហើយឈានដល់ការចាប់ខ្លួននោះ។
ថ្មីៗមានការទម្លាយវីដេអូមួយនៅក្នុងឡាន របស់ អ្នកនាង ផល្លា ដែលត្រូវជាភរិយារបស់ Admin ជីងចក់ ជាមួយម្តាយដោយចេញមកទាំងទេកភ្នែកស្រែកយំយ៉ាងត្រដិត ថាត្រូវស្វាមីប្រើប្រាស់ហង្សា។
យ៉ាងណាមិញ វីដេអូដែលអ្នកលក់អនឡាញរូបនេះ ដែលបានទម្លាយនោះបានបញ្ជាក់ឲ្យដឹងថា Admin ជីងចក់ បានប្រើអំពើហិង្សា និងថែមទាំងគម្រាមស.ម្លា.ប់
នៅក្នុងផ្ទះនៅឯបុរីមួយកន្លែង ខណៈដែលគ្មានអ្នកណាម្នាក់ចូលទៅជួយសោះ ទើបធ្វើឲ្យនាងរត់ទៅជួយម្ដាយទាំងកណ្ដាលយប់។
ដោយឡែក នាងក៏បានបញ្ជាក់ថា នេះមិនមែនលើកទីមួយនោះទេដែលត្រូវស្វាមីវាយបែបនេះ ដោយលើកនេះមានសភាពធ្ងន់ធ្ងរជាងរាល់ដង រហូតដល់នាងបានគិតថា ប្រហែលខ្លួនគ្មានជីវិតនោះទេបើម្ដាយមិន គម្រាមហៅប៉ូលីសនោះ។
នៅក្នុងវីដេអូនោះ អ្នកនាង ទ្រិញ ផល្លា បានរៀបរាប់ទាំងទឹកភ្នែកថា «អម្បាញ់ម៉ាក់ខ្ញុំថា យកប៉ូលិសទៅ បានវាព្រលែងខ្ញុំ កុំអីវាអត់ព្រលែងខ្ញុំទេ វាទុកវា.យខ្ញុំ ហើយនៅបុរី
គេឮក៏គេអត់ជួយខ្ញុំដែរ អត់មានអ្នកណាមកជួយខ្ញុំទាំងអស់ អម្បាញ់ខ្ញុំខ្លាចតែខ្ញុំងា..ប់ចោលកូនទេម៉ាក់អើយ»។
កន្លងមក អ្នកនាង ទ្រិញ ផល្លា ធ្លាប់បញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេ ដែលស្វាមីរបស់ខ្លួន ប្រើហិ..ង្សាមកលើអ្នកនាង ពោលជាច្រើនដងរួចមកហើយ ហើយកន្លងមកអ្នកនាងតែងតែលើកលែងទោសឲ្យ។
ជុំវិញរឿងនេះ យើងមិនអាចសុំការបំភ្លឺពី អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បី អេដមីន ជីងចក់ បាននោះឡើយ៕
ប៉ុន្តែទោះបីជាយ៉ាងណា ក៏មហាជន នៅតែមិនជឿ ដោយគិតថា វាជាការសម្តែងដូចលើកមុន ព្រោះថា ឈ្លោះគ្នា ហែកហួរគ្នា ដល់ចុងក្រោយត្រូវគ្នាដដែល
ហើយលើកនេះ ក៏គេគិតថា ប្រាកដជាសម្តែងដូចមុនទៀតហើយ ទើបគ្មានអ្នកណាចាប់អារម្មណ៍តទៅទៀត៕