សូមរំលឹកថា កាលពី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក ខេមរៈ សិរីមន្ត ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” ។ ប៉ុន្មានថ្ងៃបន្ទាប់ពីទទួលបានគោរមងារឧកញ៉ានេះ លោកសង្ឃឹមថាជាគំរូដល់សិល្បៈកររួមអាជីពក្នុងការបន្តខិតខំជួយសង្គមជាតិ។
ឧកញ៉ា លោក ខេមរៈ សិរីមន្ត គេអាចនិយាយបានថាតារារូបនេះ ជោគជ័យគ្រប់រឿង មិនថាការងារសិល្បៈ មុខជំនួញ ឬជិវិតគ្រួសារឡើយ។
ពិតណាស់ ចាប់តាំងពី ឧកញ៉ា តារារូបនេះ បានបង្ហាញមុខភរិយា និងកូនៗទាំង៣ជាសាធារណៈមក គេសង្កេតឃើញតារារូបនេះ តែងតែបង្ហោះរូបភាពបង្អួតជីវិតគ្រួសារបង្ហាញពីស្នាមញញឹមជានិច្ច ដែលអាចនិយាយបានថាជាគ្រួសារដ៏គំរូមួយ ធ្វើឲ្យមហាជនសរសើរមិនដាច់។
ជាក់ស្ដែង អ្វីដែលកាន់តែពិសេសថ្មីៗនេះ ក្នុងថ្ងៃកំណើតភរិយាជាទីស្រលាញ់ លោកឧកញ៉ា ខេមរៈ សិរីមន្ត បានធ្វើឲ្យអ្នកគាំទ្ររំភើបអបអរជំនួស ក្រោយពីលោកបានទិញកាដូរដ៏ធំមួយគឺរថយន្តស៊េរីទំនើបម៉ាក Jeep ថ្មីស្រឡាងជូនភរិយាក្នុងថ្ងៃពិសេសនេះតែម្ដង រថយន្តនេះមានតម្លៃ ថ្លៃ ។ ជាក់ស្ដែង បើមើលតាមរូបគ្រួសារមួយនេះ ពិតជាមានសុភមង្គលមិនណយ ដោយមានកូនៗជាទីស្រលាញ់ និង ឪពុកម្ដាយដែលមានភាពកក់ក្តៅបែបនេះ៕