សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ អ្នកនាង ទ្រិញ ផល្លា បានបង្ហោះសារជាបន្តបន្ទាប់ប្រកាសតាមចាប់ស្វាមីរបស់ខ្លួន ដែលព្យាយាមរត់គេចទៅកាន់ខេត្តពោធិ៍សាត់ ព្រមទាំងជូនលុយដល់ទៅ១ម៉ឺនដុល្លារ ចំពោះអ្នករាយការណ៍ទៅប៉ូ.លិស ហើយឈានដល់ការចាប់ខ្លួននោះ។
ថ្មីៗមានការទម្លាយវីដេអូមួយនៅក្នុងឡាន របស់ អ្នកនាង ផល្លា ដែលត្រូវជាភរិយារបស់ Admin ជីងចក់ ជាមួយម្តាយដោយចេញមកទាំងទេកភ្នែកស្រែកយំយ៉ាងត្រដិត ថាត្រូវស្វាមីប្រើប្រាស់ហង្សា។
យ៉ាងណាមិញ វីដេអូដែលអ្នកលក់អនឡាញរូបនេះ ដែលបានទម្លាយនោះបានបញ្ជាក់ឲ្យដឹងថា Admin ជីងចក់ បានប្រើអំពើហិង្សា និងថែមទាំងគម្រាមស.ម្លា.ប់ នៅក្នុងផ្ទះនៅឯបុរីមួយកន្លែង ខណៈដែលគ្មានអ្នកណាម្នាក់ចូលទៅជួយសោះ ទើបធ្វើឲ្យនាងរត់ទៅជួយម្ដាយទាំងកណ្ដាលយប់។
Admin ជីងចក់ បកស្រាយថា ញីវាមានអីក្រៅតែពីចេះតែចាយលុយ ប្រើសម្ភារៈនិយម របរអី ធ្វើខ្លួនតែប៉ុណ្ណឹង អត់មានចេះអីក្រៅពីធ្វើខ្លួនចាយលុយតែប៉ុណ្ណឹង នេះគេហៅថាញី។ ដល់ពេលស្រី ចេះធ្វើការងារផ្ទះ ចេះគោរពប្ដី ប្រតិបត្តិប្ដី ស្រឡាញ់គ្រួសារ ចេះទុកដាក់ អាហ្នឹងហើយគេហើយថាស្រី ស្រីប្រកបដោយកល្យាណី៣ប្រការ។
ពាក់ព័ន្ធនឹងប្រវត្តិស្នេហាវិញ អ្នកនាងផល្លា ធ្លាប់បញ្ជាក់ដែរថា ដំបូងឡើយ គាត់ (Admin ជីងចក់) តាមញ៉ែអ្នកនាង តាំងពីឆ្នាំ២០១៤ ហើយការតាមញ៉ែនេះ មិនមែននៅខាងក្រៅនោះទេ គឺតាមញ៉ែតាមហ្វេសប៊ុក។
អ្នកនាង បន្តថា បន្ទាប់មក គាត់ព្យាយាមAddមកហ្វេសប៊ុករបស់អ្នកនាង តែអ្នកនាងមិនដែលConfirmទេ ហើយគាត់ក៏ចរិតប្រុសស្អាតដែរ កាលណាគាត់អែដមកយើង យើងអត់Confirm គាត់ក៏Cancel Requestហ្នឹងវិញ ហើយគាត់ព្យាយាមអែដមក រហូត តែអ្នកនាង អត់ដែលConfirmទេ។ អ្នកនាងថា នេះអាចមកពីនិស្ស័យនៃការជួបគ្នាមិនទាន់មកដល់។
អ្នកនាង បន្តថា ស្រាប់តែថ្ងៃមួយ ពេលវេលាមកដល់ អ្នកនាង ក៏បានឆ្លើយឆាតគាត់ តែអត់ទាន់បានទទួលFriendទេ ហើយគាត់សួរពីបញ្ហាអាខោនទីកតុករបស់អ្នកនាង ហើយគាត់សួរអ្នកនាងដូចមនុស្សស្គាល់គ្នាយូរហើយអញ្ចឹង។
គាត់សួររឿងអាខោនទីកតុករបស់នាង ២ ៣ហ្នឹងពិត ឬមិនពិត ហើយអ្នកនាងគិតក្នុងចិត្តថា ចុះអាប៉ិហ្នឹងថី មកចេះដឹងរឿងអាខោនឯង ពិតឬមិនពិតចឹង។ បន្ទាប់មក មិនដឹងជាមានការអីទេ ក៏និយាយគ្នា ទៅមកទៅមក។ និយាយបានតែប៉ុណ្ណឹង អ្នកនាងក៏ប្រាប់ថា សុំលាក់សិន ចាំពេលការរួចចាំហែកកេរ្ដិ៍។
តាមមើលការរៀបរាប់របស់ពួកគេ ហាក់គិតបានច្បាស់លាស់ខ្លាំងណាស់ មុនសម្រេចដើរផ្លូវជាមួយគ្នា។ លុះរៀបការរួច ស្រាប់តែមានរឿងជាបន្តបន្ទាប់កក្រើកអស់បណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសរឿងចុងក្រោយ ដែលភរិយា ចោ,ទពូចក់ ថាជាអ្នកលួ,ចទ្រព្យសម្បត្តិ និងប្រើហិ,ង្សានេះតែម្ដង។
ចំពោះរឿងនេះ កាលពីពេលថ្មីៗនេះ ពូចក់ បានឡាយវីដេអូ សុំទោសមហាជនរួចហើយ លោកមិនចង់ឲ្យមានរឿងនេះកើតឡើងនោះទេ ហើយបាននិយាយពាក់ព័ន្ធ តម្លៃ និង កិត្តិយសមនុស្សទៀតផង៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖