បេក្ខនារីម្នាក់ ឈ្មោះ សន ស្រីពៅ ស្ថិតក្នុងអាយុ២៣ឆ្នាំ ធ្វើអោយ មហាជនចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីចូលរួមប្រលងក្នុងកម្មវិធី The Voice Cambodia កាលពីពេលកន្លងទៅ ឥឡូវនេះ អ្នកនាង សន ស្រីពៅ បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជា៨ឆ្នាំ ក្រោយពីឡើងឆាកបានប៉ុន្មានខែ នាងសម្រាលកូន តែកូននាងបានដាក់ឈ្មោះថា វុត្ថា ដារីកា។ នេះបើតាមការប្រាប់ឲ្យដឹងពី អ្នកនាង ស្រីពៅ។
អតីតបេក្ខនារី ធ្លាប់ចូលរួមប្រឡងនៅក្នុងកម្មវិធី The Voice Cambodia ទាំងកំពុងពពោះ សន ស្រីពៅ មានបំណងវិលត្រឡប់មកចាប់អាជីពចម្រៀងជាថ្មីម្តងទៀតក្រោយផ្តាច់ខ្លួនពីការងារនេះអស់ប្រមាណជា៨ឆ្នាំ ។ អ្វីដែលចាប់អារម្មណ៍មូលហេតុក្នុងការវិលមកកាន់ក្បាលមេក្រូជាថ្មីរបស់នាងដោយសារជីវិតគ្រួសារដើរដល់ផ្លូវបែកគ្នា ។
ជឿជាក់ថាមហាជនប្រាកដជានៅចាំបានអតីតបេក្ខនារីដែលចូលរួមប្រឡងចម្រៀងនៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទីមួយ សន ស្រីពៅ ដែលបានមកប្រឡងចម្រៀងទាំងមានកូនក្នុងផ្ទៃដោយលើកយកបទ«ឆ្កួតព្រោះស្នេហ៍បង»មកបកស្រាយដែលកាលណោះគណៈកម្មាការទាំងបួនរូបបានចុចប៊ូតុងយករូបនាងជាកូនក្រុមហើយនាងបានសម្រេចយកកំពូលតារាចម្រៀងដ៏ល្បី ឱក សុគន្ធកញ្ញា ជាគ្រូបង្វឹក ប៉ុន្តែនាងមិនទទួលបានជោគជ័យពីកម្មវិធីខាងលើ បានត្រឹមតែ វគ្គ The Battle Round ប៉ុណ្ណោះ ។
អ្វីដែលចាប់អារម្មណ៍បើគិតមកដល់ពេលនេះរយៈពេលប្រមាណជា៨ឆ្នាំហើយដែល សន ស្រីពៅ បានចាកចេញពីសិល្បៈ
ថ្មីៗនេះ នាងបានប្រាប់ថា នឹងវិល មកចាប់អាជីពចម្រៀងជាថ្មីម្តងទៀត ដោយចាប់ផ្តើមទទួលយកការច្រៀងនៅតាមកម្មវិធីប្រគំតន្ត្រីនៃស្ថានីយទូរទស្សន៍នានាហើយ ក៏កំពុងត្រៀមចេញបទ Original Song នៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
សន ស្រីពៅ រំពឹងថា មហាជននឹងនៅចាំរូបនាងហើយគាំទ្រដល់ការវិលត្រឡប់មកកាន់អាជីពចម្រៀងឡើងវិញ។ សន ស្រីពៅ បានប្រាប់ថា នឹងចាប់ផ្តើមបំពេញក្តីស្រមៃនឹងប្រឹងប្រែងសាជាថ្មី ព្រោះប្រមាណជាកន្លះឆ្នាំចុងក្រោយនេះនាង និងស្វាមីក៏កំពុងមានបញ្ហារកាំរកូស តែយ៉ាងណា នាងមិនបានបញ្ជាក់ពីមូលហេតុទេដោយគ្រាន់តែលើកឡើងថាជាការអស់ចិត្តរៀងខ្លួនទះដៃម្ខាងមិនឮ ឡើយ។
មានឈ្មោះជាអ្នកម្តាយដែលមានកូនដល់ទៅបីនាក់ក៏ពិតមែន តែ សន ស្រីពៅ នៅតែមានសម្រស់ស្អាតផូរផង់ហើយរូបរាងក៏ស្រឡូនស្អាតមិនធម្មតាឡើយ។ ចំពោះកូនស្រីច្បងរបស់នាងឯណេះវិញក៏មានទេពកោសល្យសិល្បៈមិនចាញ់អ្នកម្ដាយប៉ុន្មាននោះឡើយ៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖