មហាជនប្រាកដជាបានស្គាល់ តារាចម្រៀង ពេជ្រ សូលីកា ជាតារាស្រីដែលកំពុងត្រូវ មហាជនផ្ទុះការចាប់អារម្មណ៍ពី ជីវិតប្រៀបដូចព្រះនាងម្ចាស់ មិនតែប៉ុណ្ណោះ រូបសម្បត្តិវិញ មានកូនមួយទៅហើយ តែក្រមុំសុំខ្មាស់ ស្បែកឡើងម៉ត់រលោង មិនMake up ក៏សម្រស់ធម្មជាតិឈ្នះគេឯងដែរ។
តារាចម្រៀងស្រី ពេជ្រ សូលីកា មានទេពកោសល្យ ពូកែច្រៀង ហើយថែមទាំង រើសបានស្វាមីល្អជាអ្នកជំនួញវ័យក្មេង ហើយបានកូនប្រុសគួរឲ្យស្រឡាញ់ថែមទៀត។
ផ្ទុយទៅវិញ ស្រាប់តែប៉ុន្មានថ្ងៃមុននេះ ហ្វេនៗផ្ទុះការសង្ស័យថា ចំណងស្នេហ៍ដ៏ស្អិតរមួតរបស់ តារាចម្រៀងរូបនេះ ហាក់កំពុងមានបញ្ហារកាំរកូស ក្រោយពេល រូបនាងបង្ហោះសារប្លែកៗលើInstagram មិនតែប៉ុណ្ណោះ អ្នកទាំងពីរក៏លែងសូវបញ្ចេញ រូបភាពផ្អែមល្អែមនឹងគ្នាដូចមុន ពោលគឺសឹងតែគ្មានតែម្តង ក្រៅពីរូបភាព ក្នុងពីធីខួបរបស់កូនប្រុស គម្រប់២ឆ្នាំ។
ក្រោយស្ងប់ស្ងាត់លែងសូវបង្ហោះរូបភាពជាមួយគ្នា មហាជនដាក់ការសង្ស័យ រូបនាងកំពុងមានបញ្ហារកាំរកូសនឹងស្វាមី រហូតដល់អ្នកខ្លះល្បីថា បែកគ្នាថែមទៀត ផ្ទុយទៅវិញ ក្រោយល្បីរឿងនេះ រូបនាងធ្លាប់បង្ហើបថា ចានក្នុងរាវតែងទង្គិច ប្តីប្រពន្ធរស់នៅជាមួយគ្នាក៏ត្រូវមាន ការអាក់អន់ចិត្តនឹងគ្នា ជារឿងធម្មតា។
ទន្ទឹមនឹងការបដិសេធដោយប្រយោលនេះ ហ្វេនៗក៏ហាក់ជឿថា គ្រាន់តែពាក្យចចាមរាម ប៉ុន្តែ ថ្មីៗនេះ ស្រាប់តែ រូបនាងបង្ហោះសារ ពីរឿងជីវិត ថា «ពេលវេលាដែលយើងត្រូវធ្វើគឺ៖ ធ្វើការ រកលុយ ទិញដី ទិញផ្ទះ ទិញរបស់ដែលយើងស្រលាញ់ ធ្វើបុណ្យចែកទានខ្លះ មានសាលាល្អៗអោយកូនរៀន បង្កើតក្ដីសុខអោយខ្លួនឯង» គ្មានរាប់បញ្ចូលរឿងជីវិតគូ ឬស្វាមី សូម្បីតែបន្តិច ហាក់ប្លែកជាងពេលមុនៗ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖