តារាចម្រៀងពូកែដាក់អារម្មណ៍ និងសម្បូរទៅដោយក្បាច់រាំរស់រវើក ទូច ស្រីលក្ខណ៍ នៅតែធ្វើឲ្យមហាជនចាប់អារម្មណ៍មកលើរូបនាង ទាំងការងារសិល្បៈ និងជីវិតឯកជនរបស់នាង បន្ទាប់ពីបានលែងលះប្ដី អស់រយៈជាង៣ឆ្នាំ ។
តារាចម្រៀង ទូច ស្រីលក្ខណ៍ និងស្វាមី បានបន្សល់ទុកនូវពាក្យបណ្ដឹង ក្នុងតុលាការ ដើម្បីប្ដឹងទាមទារសិទ្ធិ ក្នុងការចិញ្ចឹងកូនស្របច្បាប់
ហើយរហូតមកដល់ពេលនេះ តុលាការចេញសាលក្រមសម្រេចក្ដីថា កូនត្រូវនៅក្នុងបន្ទុកខាងម្តាយ ឯអតីតប្ដីខាង មានសិទ្ធិមកលេងកូននៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាក។
ដោយឡែកថ្មីៗនេះបើយោងតាមផេក ផ្ទះតារា បានបង្ហោះវីដេអូ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ស្រាប់តែលេចមុខ ម័រថេន ក្វាមេន (Morten Kvammen) កិច្ចសម្ភាសន៍ក្នុងសារព័ត៌មាន «ផ្ទះតារា Home Stars»
អតីតប្តីអ្នកនាង ទូច ស្រីលក្ខណ៍ បាននិយាយថា អ្នកនាង បានបំបិទសិទ្ធិលោក អស់រយៈពេលជាង២ឆ្នាំ មិនជួបកូនប្រុសរបស់លោក
ទោះបីសាលក្រមតុលាការបានបញ្ជាក់ថា លោកអាចជួបកូនប្រុស ក្នុង១សប្តាហ៍ ចំនួន២ថ្ងៃគឺថ្ងៃ សៅរិ៍ និងថ្ងៃអាទិត្យ ឬកំឡុងពេលណាមួយដែលលោកស្នើសុំជួបកូន ។
ដែលជាហេតុធ្វើអោយលោកមិនសុខចិត្ត ចេញមុកមកបកស្រាយ ក្នុងកិច្ចសម្ភាសន៍ សារព័ត៌មាន ដើម្បីអោយមហាជនដឹងលោក មិនមែន អាក្រក់ដូច អតីតភរិយារបស់លោកនិយាយទេ ហើយដើម្បីកុំអោយកូនប្រុសលោក យល់ច្រលំ ។
តារាចម្រៀងសំនៀងធ្ងន់ ទូច ស្រីលក្ខណ៍ បានរៀបការជាមួយស្វាមី ជាជនជាតិអង់គ្លេសឈ្មោះ ម័រថេន ក្វាមេន តាំងពីឆ្នាំ២០១១ មកម៉្លេះ ដោយពួកគេទាំងពីរ ទទួលបានចំណងដៃកូនប្រុសវ័យ៦ឆ្នាំម្នាក់ រស់នៅក្នុងបន្ទុកគ្រួសាររបស់នាង រហូតដល់បច្ចុប្បន្ននេះ។