សៀមរាបៈ រឿងនឹងស្មានមិនដល់ ដែលមាន ករណី បុរសម្នាក់ ស–ម្លា—ប់ សង្សារខ្លួន ព្រោះតែភ្លើងប្រច័ណ្ឌ តែបែរជា ស៊ូគេងក្បែរ ស. ព រហូតដល់ទៅ៣ថ្ងៃ មានក្លិនស្អុ.យរលួ.យ ទើបផ្អើលដល់អ្នកជិតខាងហៅសមត្ថកិច្ច ទម្លុះទ្វារផ្ទះចូលទៅមើល។
ហេតុការណ៍ភ្ញាក់ផ្អើលនៅនៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការបែកធ្លាយ ករណីឃាតកម្ម បន្ទាប់ពីប្រជាពលរដ្ឋ រស់នៅក្បែរទីតាំងខាងលើ បានរាយការណ៍មកសមត្ថកិច្ច ថា មានធុំក្លិនស្អុយចេញពីបន្ទប់ជួល។ ករណីនេះ
សមត្ថកិច្ចបានចុះទៅដល់ទីតាំងបន្ទប់ជួលខាងលើ ពិតជាមាន–ធុំ—ក្លិ–ន–ស្អុ—-យមែន ទើបសមត្ថកិច្ចទម្លុះទ្វារបន្ទប់ចូលពិនិត្យមើល (បន្ទប់ចាក់សោរពីក្រៅ) ទើបប្រទះឃើញសា–ក—សព គ្របភួយ និងជនសង្ស័យដេកក្បែរ–សា—ក–ស–ព—-តែម្ដង។
ប្រភពបានបន្តថា៖ ជនរងគ្រោះមានឈ្មោះ ផា រដ្ឋា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ អ្នកសាឡន ស្រុកកំណើត នៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ដសៀមរាប។ ចំណែកជនសង្ស័យឈ្មោះ សេង គឹមហួរ ភេទប្រុស អាយុ២៧ឆ្នាំ ស្រុកកំណើត នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្ដសៀមរាប ទីលំនៅបច្ចុប្បន្ន ភូមិរលួសកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្ដសៀមរាប (ត្រូវជាសង្សារជនរងគ្រោះ)។
សមត្ថ កិច្ចបានសាកសួរជនសង្ស័យ ដោយតាមការឆ្លើយសារភាព របស់ជនសង្ស័យថា ខ្លួនពិតជាបានសម្លាប់ ជនរងគ្រោះពិតប្រាកដមែន ដោយបានយកខ្សែរីដូវាំងនន រឹតក ជនរងគ្រោះបណ្ដាល ឱ្យ ស្លា -ប់។
តាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះ ស្លា — ប់ដោយសារការ រឹត ក (នៅលេីកជនរងគ្រោះមានស្នាម)។
តាមគណនីហ្វេសប៊ុក សាច់ញាតិ ជនដៃដល់ បានបង្ហោះថា៖ «មកដល់ពេលនេះ៣ថ្ងៃហើយដែលក្រុមគ្រួសារយើងមិនទាន់បានទទួលដំណឹងពីប្អូនប្រុសទេ😌😢😢» ។
គណនីហ្វេសប៊ុក ប្រពន្ធវិញ បានបង្ហោះស្វែងរក ប្តី ដោយភ្ជាប់សារថា៖ «សូម🙏បងប្អូនមិត្តនៅក្នុងហ្វេបុកទាំងអស់ជួយស៊ែរផង🙏ប្អូនប្រុសខ្ញុំបានបាត់ពីផ្ទះ2ថ្ងៃហើយទូរស័ព្ទក៏ទាក់ទងអត់បានដែលបើបានជួបជួយទាក់ទងមកលេខនេះផង0964213773🙏សូមអរគុណចំពោះការរាប់អាន🙏» ។
ដោយឡែកងាកទៅមើល ទិដ្ឋភាព បូជា សព ផា រដ្ឋា ហៅយ៉ាទី វិញ កាន់តែរំជួលចិត្ត ឃើញអ្នកភូមិនាំគ្នា យកសពមកបូជា កណ្តាលវាល យ៉ាងក្តុកក្តួល ។
ជុំវិញរឿងនេះ គណនីហ្វេសប៊ុកមួយឈ្មោះ«Ly Marady» បានសរសេរសារបង្ហោះ ហើយត្រូវ ចែករំលែកតៗគ្នាពេញបណ្ដាញសង្គមហ្វេសប៊ុក ដោយមានខ្លឹមសារថា «កាលឆ្នាំ២០២១គាត់ផុសរូប មនុស្សស្រីស្លា..ប់ហើយមនុស្សប្រុសគេងអោប … ១ឆ្នាំក្រោយ គាត់កើតរឿងបែបហ្នឹងមែន គាត់គេងស្លា..ប់៣ថ្ងៃ សា.កស.ពធុំក្លិនហើម ហើយខាងប្រុសគេងអោបរហូតមិនទៅណា មិនញាំអី មិននិយាយទាំងអស់។
ខ្ញុំតែងតែប្រាប់ប្អូនៗ ក៏ដូចជា fri ក្នុង FB កុំចូលចិត្តផុសរូបភាពឬខេបសិន ដែលនាំ B.ad L.uck មកឲ្យយើងពេក សូម្បីប៉ែកអឺរ៉ុបក៏ជឿដែរ លើរឿងអភមង្គលបែបហ្នឹង ដូចពាក្យ oneday i will leave and never comeback អីហ្នឹង ។ យ៉ាងណា ក៏សុំឲ្យវិញ្ញាណក្ខន្ធប្អូនស្រីទៅកាន់សុគតិភពផង»៕
ក្រោយពីឃើញនេះហើយ មានមហាជនជាច្រើនបានភ្ញាក់ផ្អើលខ្លាំង ដែលជាករណីកម្រ។