មហាជនជាច្រើនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ស្គាល់ បងស្រីម្នាក់ឈ្មោះ សានណា ហៅ សៀវ ឡុងនី មានមុខរបរជាអ្នកលក់ការ៉េម នៅផ្សារលើ ក្នុងខេត្តសៀមរាប យកូន៤នាក់ និង កំពុងពរពោះ បងស្រីតែងតែធ្វើអោយមនុស្សគ្រប់គ្នាសើចសប្បាយ ពេលដែលគាត់និយាយសម្តែងៗនិយាយរឿងកំប្លុកកំប្លែង ។
សៀវ ឡុងនី មានភាពបុិនប្រសព្វ អាចបញ្ចូលសម្លេង និងបកស្រាយបទចម្រៀង បានយ៉ាងពីរោះ ជាពិសេសពូកែ កំប្លុកកំប្លែង គ្រប់គ្នាបានជួបហើយ ធានាថាសើចចុកពោះ។
ដោយឡែកថ្មីៗនេះ គេប្រទះឃើញក្នុងហ្វេសប៊ុកមួយឈ្មោះ បានបង្ហោះវីដេអូ ការសម្តែងបញ្ជូលសំលេង ក្នុងតែមួយ បាន៣តួអង្គ (ទុំ ទាវ យាយ ផាន់ ) ។
ក្រោយពីឃើញបង្ហោះវីដេអូ គាត់បញ្ជូលសំលេងនេះហើយ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនលើកឡើងថា៖ «មនុស្សមានទេព្យកោសល្យល្អចឹង សូមសំណូមពរដល់សិល្បករ សិល្បៈការិនី ម្ចាស់ផលិតកម្មជួយគាត់អោយបាន ថត ផង ព្រោះគាត់មើលទៅសាកសមជាអ្នកសិល្បះ និងសម្តែង កំប្លែង ក៍បាន» ។
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖