បរទេស៖ ភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះវីដេអូ ធ្វើអោយមហាជនជាច្រើនសរសើរទៅលើបុរស២នាក់ដែលមាននារីម្នាក់ ពួកគេស្រលាញ់គ្នាចេះចែករំលែកការស្រលាញ់ គឺមានតែស្នាមញញឹម និងភាពសប្បាយរីករាយ តាមវីដេអូនេះបានបញ្ជាក់ថា កូនភ្លោះប្រុសទាំងពីររូបនេះ សម្រេចចិត្តយកគូស្នេហ៍ស្រីតែម្នាក់រួមគ្នាយ៉ាងណាក៏ដោយ។ ក្
នុងនោះដែរ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើន យកវីដេអូគូស្នេហ៍របស់ពួកគេ ទៅបង្ហោះចែកចាយពេញបណ្ដាញសង្គមតែម្ដង។
ស្នេហាយុវ័យកូនភ្លោះ ២នាក់ ស្រលាញ់ស្រី តែមួយកំពុង ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិននឹកស្មានថា អ្នកទាំងពីរ សម្រេចយកសង្សារស្រីតែម្នាក់រួមគ្នា មកធ្វើជាគូអនាគតបែបនេះ។
ជាក់ស្ដែង បើងាកទៅមើលរូបសម្បត្តិពួកគេ ក៏មានរូបសម្រស់ស្អាតសង្ហាស្មើៗគ្នាតែម្ដង តែអ្វីដែលសំខាន់ នារីជាគូសង្សារ ក៏កំពុងរស់នៅជាមួយកូនភ្លោះទាំងពីរនាក់នោះយ៉ាងមានសុភមង្គល។ ហើយវីដេអូ ដែលពួកគេបានបង្ហោះ ក៏បានធ្វើឲ្យ អ្នកលេងបណ្ដាញសង្គមជាច្រើន នឹកស្មានមិនដល់ថា កូនភ្លោះទាំង២នោះ បែរជាស្រសលាញ់ស្រីតែម្នាក់ជាមួយគ្នាបែបនេះសោះ៕