ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនខ្លះបានជ្រាបហើយអំពី ដំណឹងដ៏ក្រៀមក្រំ និងសោកស្តាយជាទីបំផុតខណៈដែលក្រសួងសុខាភិបាល បានឲ្យដឹងកាលពីព្រឹកមិញនេះ ថាមានអ្នកជំងឺកូវីដ ១៩ ចំនួន ២នាក់ បានទទួលមរណភាពដោយក្នុងនោះមានអ្នកសិល្បករម្នាក់ នោះគឺ DJ ប៊ូម ដែលមានឈ្មោះបោះសំលេង នៅក្នុងវិស័យសិល្បៈ ចំពោះការស្លាប់នេះធ្វើឲ្យមហាជន ស្ទើរតែមិនគួរឲ្យជឿ កូវិដវាស៊ីសួតលឿនពេកហើយ មិនអាចទទួលយកបាន។
បន្ទាប់ពីទទួលដំណឹង ដ៏ក្រៀមក្រំ ហើយនោះ ធ្វើឲ្យមិត្តរួមអាជីព និង ជាច្រើន បានសម្តែងការ សោកស្តាយ និងចូលរួមរំលែក ទុក្ខ ចំពោះគ្រួសារនៃ ស ព ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ទៅ ទាំងស្រស់ៗ។ ជាមួយគ្នានោះផងដែរ នៅក្នុងនាយ កណ្ដុរ គណនីហ្វេសប៊ុករបស់មិត្តរួមអាជីព សិល្បជាច្រើន បានបង្ហាញអារម្មណ៍សោកស្តាយ និងចូលរួមរំលែកទុក្ខ។
ក្នុងនោះដែរ លោក សុខ ដែន ដែលត្រូវបានគេស្គាល់ថា ជាតារាសម្តែងដ៏ល្បីល្បាញជាមួយនឹងក្បាត់បុក្កតោ ក៏បានបង្ហោះសារថា “ពិតជាលឿនពេកហើយសម្លាញ់ប៊ូមអើយគ្នាពិតជាសោកស្ដាយសម្លាញ់ណាស់គ្នាពិតជាមិនចង់ជឿទេថាសម្លាញ់ទៅលឿនដល់ម្លឹងយើងធ្លាប់ជាពួកម៉ាកនិងគ្នាខឹងគ្នាខ្លះត្រូវគ្នាខ្លះប៉ុន្តែក៏នៅតែនឹកនាគ្នារហូតមិនគួរណាសម្លាញ់ទៅដោយគ្មានលាគ្នារហូតចឹងសោះសូមអោយសម្លាញ់ទៅបានសុគតិភពណា រឿងដំបូងរបស់សំលាញ់Mc Boom”។
គួរបញ្ជាក់ផងដែរថា បុរសជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ ដែលមានអាសយដ្ឋាន នៅភូមិ សាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ បានរកឃើញតេស្តវិជ្ជមានកូវីដ ១៩ និងបានដាក់ឲ្យសម្រាកព្យាបាលនៅសណ្ឋាគា Great Duke ហើយរហូតដល់ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១ ដោយសារមានអាការៈហត់ បុរសខាងលើ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀត ហើយនៅថ្ងៃដដែលនេះ ក្រុមគ្រូពេទ្យ បានពិនិត្យសុខភាព និងធ្វើការថតសួត
របស់គាត់ បង្ហាញថា គាត់មានរលាក់សួតទាំងសងខាងធ្ងន់ធ្ងរ ខ្លាំង និងខ្សោយសួតខ្លាំង និងបានប្រើប្រាស់ម៉ាស៊ីនជំនួយផ្លូវដង្ហើមនៅថ្ងៃដដែល នោះ រហូតមកដល់ថ្ងៃចុងក្រោយនេះ ប៉ុន្តែដោយសារការរលាកសួតខ្លាំងធ្ងន់ធ្ងរខ្លាំងទៅៗ និងខ្សោយសួតខ្លាំងទៅៗ អ្នកជំងឺបានបាត់បង់ជីវិតនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ០៧ និង ៣៥នាទីព្រឹក ទោះជាមានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់អស់ពីសមត្ថភាពពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ៕
ទស្សនាវីដេអូខាងក្រោម៖