Menu
Kamsantoday
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • កំសាន្ត
Kamsantoday

ភរិយាលោក សុវណ្ណ រិទ្ធី បញ្ជាក់ថាកាលពីនៅក្មេងធ្លាប់ប្រើប្រាស់ថ្នាំគ្រវី តែខ្លួនកែប្រែយូរហើយ

Posted on March 31, 2021

ភ្នំពេញ ៖ ក្រោយពេលបែកធ្លាយរឿងក្នុងគ្រួសាររបស់លោក សុវណ្ណ រិទ្ធី និងភរិយា បង្កឲ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលរួចមកស្រាប់តែកាលពីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១​កន្លងទៅនេះ អ្នកនាង មាស សុជាតា ដែលត្រូវជាភរិយារបស់លោក សុវណ្ណ រិទ្ធី បានធ្វើការ Live វីដេអូទាំងរាត្រីរៀបរាប់ពីរឿងរ៉ាវបែកបាក់ក្នុងគ្រួសារ ក៏ដូចជាទំនាស់ពាក្យសម្តីមួយចំនួនបង្កឲ្យខ្លួន និងស្វាមីត្រូវរស់នៅឃ្លាតពីគ្នា ខណៈដែលអ្នកទាំងពីរមិនទាន់លែងលះគ្នានៅឡើយ។

យ៉ាងណាមិញនៅសុខៗស្រាប់តែអ្នកនាង មាស សុជាតា បានបង្ហោះសារមួយរៀបរាប់ថាកាលពីនៅក្មេងខ្លួនពិតជាធ្លាប់បានប្រើប្រាស់ថ្នាំគ្រវី ប៉ុន្តែខ្លួនបានកែប្រែយូរមកហើយ ដោយក្នុងសារនោះមានអត្ថន័យយ៉ាងដូច្នេះថា “គ្មានអ្វីត្រូវខ្មាស់១០ជាងហើយប្រើប្រាប់ថ្នាំក្រវីព្រោះតែនៅក្មេងភ្លើតភ្លើន តែក្រែងពេលស្រលាញ់គ្នាទទួលយកគ្រប់យ៉ាង ពីរមុន មនុស្សមួយណាក៏ចេះខុស តែខុសហើយចេះកែ មិនមែនខុសរហូត ខ្ញុំគ្មានអ្វីត្រូវខ្លាចទេ រឿងពីរមុន តែកុំយកនិយាយឥលូវព្រោះខ្ញុំបានប្រែខ្លួនជាម្ដាយដ៏ល្អសំម្រាប់កូនៗហើយ បងប្អូនណាជេដៀលឬក៏ថាយ៉ាងណាក៏តាមចិត្ត ខ្ញុំមិនខឹងទេ ព្រោះធម្មតាទេ មតិបងប្អូន ព្រោះកានោះក្មេងពេក តែបើនិយាយអីលូវចោទខ្ញុំទៅប្រាប់គេចឹងខ្ញុំសូមមិនទទួល…….ព្រោះឥលូវមិនមែនមនុស្សបែបនិង រឿងហួស១០ជាងហើយយកមករំលឹក អាចយកទឹកនោមខ្ញុំទៅពិនិត្យបាន រាប់ថ្ងៃមានតែជាតិថ្នាំ អកម៉ូនដែលខ្ញុំត្រូវព្យាបាលជំងឺប្រចាំថ្ងៃ ……………..។ អរគុណសំរាប់ពាក្យមើលងាយ តែខ្ញុំទទួលបានទាំងអស់!”៕

©2021 Kamsantoday | Powered by SuperbThemes & WordPress