កាលពីវេលាម៉ោងប្រមាណ០១ និង២៥នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ ប្រជាពលរដ្ឋបានប្រទះឃើញសព បុរសចំណាស់វ័យ៧០ឆ្នាំ ម្នាក់ដេកស្លាប់ក្នុងភ្លេីងឆេះព្រៃ នៅចំណុចដីចម្ការមួយកន្លែង ស្ថិតនៅខាងលិច ភូមិទឹកចេញ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោយពីអ្នក ភូមិនាំគ្នាជួយអន្តរាគមន៍ពន្លត់ភ្លេីង ក៏ប្រទះឃើញសពជនរងគ្រោះ ។
សពជនរងគ្រោះឈ្មោះ អ៊ុក ចយ ភេទប្រុស អាយុ៧០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវបានភ្លើងឆេះរោលខ្លោចខ្លួននៅក្នុងព្រៃ ស្លា ប់ យ៉ាងអាណោចអាធ័ម នៅចំណុចដីចម្ការខាងលេី ។
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោទិ៍ទី២ ដោយមានការ ចូលរួមសហការពីគ្រូពេទ្យមណ្ឌលសុខភាពជីរោទិ៍ទី២ និងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ បានចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យស្រាវជ្រាវ និងសន្និដ្ឋានថា ស ពពិតជា ស្លា ប់ដោយសារភ្លើងព្រៃឆេះរាល ខណៈចូលទៅពន្លត់ភ្លើងដែលកំពុងរាលឆេះព្រៃនោះ ដោយមានខ្យល់ខ្លាំងភ្លើងឆាបឆេះរត់គេចពីភ្លើងមិនរួច ។
ក្រោយពីមន្ត្រីជំនាញធ្វើការ ពិនិត្យរួច សព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕